ព័ត៌មានអន្តរជាតិ

ផ្ទុះឆេះរថយន្ត ដឹកអ្នកដំណើរ១គ្រឿង នៅកណ្តាលក្រុងបាងកក ប្រទេសថៃឡង់ដ៏ បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១១នាក់

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ថា ប៉ូលិសបានឲ្យដឹង នៅថ្ងៃចន្ទនេះថា មនុស្សចំនួន១១នាក់ រួមទាំងកុមារ២នាក់ បានឆេះស្លាប់នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍រថយន្តដឹកអ្នក ដំណើរនៅភាគកណ្តាល នៃប្រទេសថៃឡង់ដ៏ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

គ្រោះថ្នាក់ចរាចរណ៍ គឺជារឿងធម្មតា នៅក្នុងព្រះរាជាណាចក្រមួយនេះ ដែលមានកំណត់ត្រាសុវត្ថិភាព ចរាចរណ៍ដ៏ល្បីល្បាញជាពិសេស ក្នុងអំឡុងពេលថ្ងៃឈប់ សម្រាក សាធារណៈដ៏មមាញឹក ។

លោកវរសេនីយ៍ឯក Yingyos Poldej បានលើកឡើងថា រថយន្តដែលដឹកមនុស្ស១២នាក់ បានធ្វើដំណើរពីភាគឦសានខេត្ត Amnat Charoen ទៅកាន់ទីក្រុងបាងកក នៅគ្រាដែលវាបើកចេញពីផ្លូវហាយវេ ក្នុងខេត្ត Nakhon Ratchasima កាលពីយប់ថ្ងៃសៅរ៍ ។

លោក Yingyos បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា បុរសម្នាក់អាចឡើងតាមបង្អួចបាន ប៉ុន្តែអ្នកដំណើរផ្សេងទៀត ត្រូវបានជាប់ក្នុងនោះ ហើយបានស្លាប់នៅក្នុងភ្លើងនោះ ។

ជនរងគ្រោះឈ្មោះ Thanachit Kingkaew អាយុ២០ឆ្នាំ ជានិស្សិត បានឲ្យដឹងថា គាត់កំពុងដេកលក់ នៅគ្រាដែលគាត់ភ្ញាក់ពីដំណេក បន្ទាប់ពីលឺនរណាម្នាក់ស្រែក ។

គាត់បាននិយាយថា “ខ្ញុំភ្ញាក់ហើយរឿងបន្ទាប់ដែលខ្ញុំដឹងគឺរថយន្តបានក្រឡាប់ ។ ខ្ញុំមិនបានឃើញថា មានអ្វីកើតឡើងទេ” ។

ក្រោយពេលកើតហេតុ ភ្លើងបានឆាបឆេះរថយន្តទាំងមូល ផ្តើមចេញពីផ្នែកខាងក្រោយ ៕

To Top