ព័ត៌មានអន្តរជាតិ

ប្រជាជនអ៊ីតាលី រាប់ម៉ឺននាក់ ចុះហត្ថលេខាលើញត្តិប្រឆាំងនឹង សុន្ទរកថា ប្រធានាធិបតីអ៊ុយក្រែន នៅឯការប្រលងចម្រៀង តាមបែប Eurovision

បរទេស៖ ប្រជាជនអ៊ីតាលី រាប់ម៉ឺននាក់ បានចុះហត្ថលេខា លើញត្តិមួយប្រឆាំងនឹង សុន្ទរកថា ដែលបានគ្រោងទុករបស់ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky នៅឯការប្រលងចម្រៀងតាមបែប Eurovision ។ ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Salvini បានប្រាប់អ្នកសារព័ត៌មានថា ព្រឹត្តិការណ៍នេះ “គួរតែនៅតែជាពិធីបុណ្យ នៃបទចម្រៀងអ៊ីតាលី ហើយគ្មានអ្វីផ្សេងទៀតទេ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ញត្តិដែលស្តីបន្ទោសជម្លោះអ៊ុយក្រែនលើអង្គការណាតូ និងលើ “ការគាបសង្កត់យ៉ាងឃោរឃៅ” របស់រដ្ឋាភិបាលទីក្រុងគៀវ លើអ្នកនិយាយរុស្ស៊ីនៅតំបន់ Donbass បានទទួលហត្ថលេខាប្រហែល ៣៣ ០០០, នេះបើតាមសារព័ត៌មាន រ៉យទ័រ បានរាយការណ៍កាលពីព្រឹកថ្ងៃសុក្រ។

ញត្តិនោះ បានអំពាវនាវដល់អ្នករៀបចំកម្មវិធី Sanremo Music Festival ដែលជាការប្រលងតាមបែប Eurovision ដែលធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ដើម្បីដកការអញ្ជើញរបស់ពួកគេពីលោក Zelensky ដែលគ្រោងនឹងនិយាយតាមរយៈវីដេអូភ្ជាប់នៅយប់ចុងក្រោយនៃការប្រកួតនៅថ្ងៃទី១១ ខែកុម្ភៈ។

លោក Salvini បាន​ប្រាប់​អ្នក​កាសែត​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា លោក “Zelensky? ខ្ញុំ​មិន​ដឹង​ថា​គាត់​ច្រៀង​យ៉ាង​ម៉េច​នោះទេ» ប្រសិនបើខ្ញុំមានពេលមើល [ទូរទស្សន៍រដ្ឋ] វានឹងជាការស្តាប់ចម្រៀង មិនមែនស្តាប់អ្វីផ្សេងទៀតនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top