ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតឡាតវីប្រចាំ នៅប្រទេសរុស្ស៊ីលោកស្រី Maris Riekstins គួរតែចាកចេញពីប្រទេសរុស្ស៊ី ក្នុងរយៈពេលពីរសប្តាហ៍ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ភារធារីឡាតវី លោកស្រី Dace Rutka ត្រូវបានកោះហៅទៅកាន់ក្រសួង ដើម្បីតវ៉ាជុំវិញការសម្រេចចិត្ត របស់ប្រទេសឡាតវី ក្នុងការទម្លាក់កម្រិតទំនាក់ ទំនងការទូតរុស្ស៊ី-ឡាតវី។
រដ្ឋមន្ត្រីការបរទេសឡាតវីលោក Edgars Rinkevics បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកបានកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួន ពីប្រទេសរុស្ស៊ី និងបានបន្ទាបទំនាក់ទំនងការទូត ជាមួយរុស្ស៊ីដល់កម្រិត នៃភារធារីគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ។ .
ក្រសួងការបរទេសរុស្ស៊ី បានហៅយុត្តិកម្មរបស់ឡាតវី ចំពោះការសម្រេចចិត្ត របស់ខ្លួនថា មិនអាចទទួលយកបានទាំងស្រុង។ ក្រសួងបានឲ្យដឹងថា វិធីតែមួយគត់ដែលរដ្ឋបាល់ទិក បានបង្ហាញពីសាមគ្គីភាព និងការខិតខំប្រឹងប្រែង របស់ពួកគេដើម្បីលើកកម្ពស់ អរិភាពប្រឆាំងនឹងរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា