បរទេស៖ អគ្គលេខាធិកាអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសព្រមានថា ពិភពលោកកំពុងខិតជិត ទៅដល់ស្ថានភាពជម្លោះជាសកលហើយ ក្នុងពេលខាងមុខនេះ។
សហគមន៍អន្តរជាតិ មិនមែនដើរយឺតៗទៅកាន់ពិភពលោកមួយ ដែលមានសង្គ្រាមកាន់តែធំនោះទេគឺជាក់ស្តែង យើងកំពុងឆ្ពោះទៅយ៉ាងលឿន នៃការរីកធំឡើងនៃសង្គ្រាមនេះ បើយោងតាមការបញ្ជាក់បន្ថែម របស់ប្រធានយូអិនរូបនេះ។
លោកបានបន្តថា៖ ការគិតរយៈពេលខ្លីបែបនេះ មិនត្រឹមតែគ្មានទំនួលខុសត្រូវខ្លាំងនោះទេ វាគឺជារឿងអសីលធម៌ទៀតផង ពីព្រោះថាក្រុមអ្នកនយោបាយ និងសហគ្រិន មានការស្ទាក់ស្ទើរ ក្នុងការប្រកាន់ភ្ជាប់អំណាច និងចំពោះមុខតែអាជីវកម្មរបស់ពួកគេប៉ុណ្ណោះ។
ក្រៅពីនេះលោកអគ្គលេខាធិកា ក៏បានស្តីបន្ទោសដល់ការលុបបំបាត់ចោល នូវច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើគោលការណ៍របស់អង្គការ សហប្រជាជាតិ និងបានលើកឡើង អំពីស្ថានភាពគួរឱ្យសោកស្តាយ នាពេលបច្ចុប្បន្នផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
