ព័ត៌មានអន្តរជាតិ

សត្វបក្សី ប្រមាណ១៦លានក្បាល នៅជប៉ុន ត្រូវបាននាំយកទៅសម្លាប់ចោល ក្រោយរកឃើញមានផ្ទុក វីរុសផ្តាសាយបក្សី

តួក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា តម្លៃស៊ុតកំពុងកើនឡើងនៅក្នុងប្រទេសជប៉ុន ខណៈដែលរដូវកាលជំងឺគ្រុនផ្តាសាយបក្សីបច្ចុប្បន្ន បានរកឃើញសត្វស្លាប ចំនួន១៦លានក្បាលត្រូវបានសម្គាល់សម្រាប់ការសម្លាប់។

សារព័ត៌មាន Kyodo បានរាយការណ៍ថា ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីបច្ចុប្បន្ន បានរីករាលដាលក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីរដូវកាលបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំមុន ដោយយ៉ាងហោចណាស់ មាន៨០ករណីនៅក្នុងក្រុមហ៊ុនបសុបក្សី ក្នុងខេត្តចំនួន២៦នៃខេត្តចំនួន៤៧របស់ប្រទេសជប៉ុន ។

របាយការណ៍បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែមីនា តម្លៃលក់ដុំនៃស៊ុតទំហំមធ្យមគឺ៣៣៥យ៉េន ស្មើនឹង២,៥ដុល្លារអាមេរិកក្នុង១គីឡូក្រាម នៅក្នុងទីក្រុងតូក្យូ ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៣ នៅគ្រាដែលទិន្នន័យទទួលបានជាលើកដំបូង ។ របាយការណ៍បានដាក់ថាដូច្នេះ ដោយដកស្រង់ទិន្នន័យ ពីអ្នកលក់ស៊ុតនៅក្នុងស្រុក JA Z-Tamago ។

ក្រសួងកសិកម្ម បានឱ្យដឹងថា មេមាន់ពងមានច្រើនជាង៩០ភាគរយ នៃបក្សីដែលកំពុងដំណើរការ ។ ក្រសួងកសិកម្ម បានកំណត់ការផ្គត់ផ្គង់ពង និងជំរុញឱ្យតម្លៃកើនឡើង ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ការព្រួយបារម្ភអំពីកង្វះខាតកំពុងកើនឡើង ដោយចំនួនភោជនីយដ្ឋានកាន់តែច្រើនឡើងៗបានជ្រើសរើស ផ្អាកការផ្តល់ម្ហូបដែលត្រូវការប្រើស៊ុតបក្សីច្រើន ។

ក្រសួងបានរំពឹងថា នឹងចំណាយពេលយ៉ាងហោចណាស់៦ខែ រហូតដល់ភាពអាចរកបានស៊ុតបក្សីងើបឡើងវិញ ដល់កម្រិតកដូចកាលពីមុន ។

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការងារដើម្បីបន្តការចិញ្ចឹមសត្វបក្សី គឺកំពុងដំណើរការហើយ ហើយការផលិតគួរតែសកម្ម នៅដើមនិទាឃរដូវ ដោយបានធ្វើកត់សម្គាល់ថា “ប៉ុន្តែវានឹងត្រូវចំណាយពេលខ្លះសម្រាប់តួលេខដើម្បីស្តារឡើងវិញ ព្រោះកសិដ្ឋាននឹងមិនទាន់សមត្ថភាពផលិតបានវិញ១០០ភាគ រយភ្លាមៗទេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top