ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណប ឧតុនិយម ចំនួន៤គ្រឿង ទៅកាន់ទីលំហ

JIUQUAN ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសចិន បានទទួលជោគជ័យទាំងស្រុង ដោយបានបញ្ជូនផ្កាយរណប ឧតុនិយមចំនួន៤គ្រឿង ទៅកាន់ទីលំហ ដោយបានបាញ់ចេញពី មជ្ឈមណ្ឌលបង្ហោះ Jiuquan ស្ថិតនៅភាគពាយព្យនៃប្រទេសចិន កាលពីថ្ងៃពុធ ។

ផ្កាយរណបទាំងនោះ ជាកម្មសិទ្ធិរបស់ ផ្កាយរណបទាំងនេះ ជាកម្មសិទ្ធិរបស់ក្រុមតារានិករឧតុនិយម Tianmu-1 ត្រូវបានបាញ់បង្ហោះដោយប្រើគ្រាប់រ៉ុក្កែត របស់ក្រុមហ៊ុនអាកាសចរណ៍ Kuaizhou-1A នៅវេលាម៉ោង៥និង០៩នាទីល្ងាច ម៉ោងនៅទីក្រុងប៉េកាំង ហើយបានចូលទៅក្នុង គន្លងតារាវិថី តាមការគ្រោងទុក ។

ផ្កាយរណបទាំងនោះ នឹងត្រូវបានប្រើប្រាស់ ក្នុងវត្ថុបំណងសំខាន់ ដើម្បីផ្តល់សេវាកម្មទិន្នន័យ ឧតុនិយម ពាណិជ្ជកម្ម ។

គួរបញ្ជាក់ថា ជាបេសកកម្មបាញ់បង្ហោះលើកទី១៩ ដែលប្រើប្រាស់គ្រាប់រ៉ុក្កែត Kuaizhou-1A ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top