ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស២៣នាក់ បាត់បង់ជីវិតដោយសារព្យុះកំបុតត្បូង វាយប្រហារនៅរដ្ឋ Mississippi

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស23នាក់ បានបាត់បង់ជីវិត បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងមួយ បានបោកបក់ឆ្លងកាត់រដ្ឋ Mississippi របស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសុក្រ ។

មនុស្សកាន់តែច្រើនត្រូវបានគេគិតថា ជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលត្រូវបានបំផ្លាញ ។

ខ្យល់ព្យុះនេះបានបង្កការបំផ្លិចបំផ្លាញ នៅក្នុងទីប្រជុំជនជនបទជាច្រើន ដែលមានដើមឈើ និងខ្សែបណ្តាញអគ្គិសនីត្រូវបានរុះរើ ហើយការដាច់ចរន្តអគ្គិសនីរាប់ម៉ឺន ត្រូវបានរាយការណ៍ឲ្យដឹង ។

ចំណែក រដ្ឋភាគខាងត្បូងមួយចំនួនទៀត ក៏ត្រូវបានត្រៀមរងគ្រោះសម្រាប់ព្យុះដ៏ខ្លាំងនេះផងដែរ ។

ទំហំនៃគ្រាប់ភ្លៀងដែលធ្លាក់ចុះ និងភ្លៀងធ្លាក់ខ្លាំងត្រូវបានរាយការណ៍ននៅក្នុងតំបន់ជាច្រើននៃរដ្ឋនេះ ។

គេនៅមិនទាន់ដឹងច្បាស់ ថាតើ ខ្យល់ព្យុះកំបុតត្បូងមួយ ឬច្រើនបានបោកបក់មកលើតំបន់នោះទេ ។ ទោះបីជាកាលពីម្សិលមិញ ក្រុមសេវាអាកាសធាតុជាតិបានព្រមានថា ខ្យល់ព្យុះកំបុតត្បូងជាច្រើន ត្រូវបានព្យាករណ៍ក៏ដោយ វាអាចទៅរួចដែលការបំផ្លិចបំផ្លាញគឺបណ្តាលមកពី “ខ្យល់ព្យុះកំបុតត្បូង” ដែលជាការបំលាស់ទីមួយ ដោយរំកិលពីផ្ទៃខាងលើចុះមកជាថ្មីម្តងទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top