បរទេស៖ សភាម៉ាឡេស៊ីបានបោះឆ្នោត ដកទោសប្រហារជីវិតជា កាតព្វកិច្ចរបស់ប្រទេសនេះ ដែលអាចទុកចោលអ្នកទោសច្រើនជាង ១ ៣០០ នាក់ នៅលើជួរមរណៈ។ ប្រទេសនេះបានផ្អាកការ ប្រហារជីវិតតាំងពីឆ្នាំ២០១៨មក ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ សមាជិកសភាម៉ាឡេស៊ីកាលពីថ្ងៃចន្ទបានបោះឆ្នោតយ៉ាងលើសលប់ ដើម្បីដកទោសប្រហារជីវិតជាការ កាត់ទោសជាកាតព្វកិច្ច សម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរចំនួន ១១ រួមទាំងអំពើឃាតកម្ម និងអំពើភេរវកម្ម។
ប៉ុន្តែចៅក្រមនឹងរក្សាការសម្រេចចិត្ត ក្នុងការដាក់ទោសទណ្ឌក្នុងករណីពិសេស។
សមាជិកសភាបាននិយាយថា សម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ឥឡូវនេះ តុលាការនឹងកាត់ទោសដាក់ ពន្ធនាគារអស់មួយជីវិតរហូតដល់ ៤០ឆ្នាំ ឬការដាក់ទណ្ឌកម្មលើរាងកាយដូចជា ការវាយនឹងរំពាត់ជាដើម។
កំណែទម្រង់នៅតែត្រូវការដើម្បី ជម្រះសភាជាន់ខ្ពស់របស់ប្រទេសនេះ ប៉ុន្តែត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងឆ្លងកាត់ការអនុម័ត។
ថ្លែងនៅក្នុងសភាកាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីច្បាប់របស់ ប្រទេសម៉ាឡេស៊ីបាននិយាយថា ការដាក់ទណ្ឌកម្មដល់អាយុជីវិត គឺមិនអាចត្រឡប់វិញបានទេ ហើយក៏មិនបានធ្វើការជាការរារាំង ដល់ការប្រព្រឹត្តឧក្រិដ្ឋកម្មនោះដែរ។
លោក Ramkarpal Singh បាននិយាយថា “ទោសប្រហារជីវិតមិនបាននាំមក នូវលទ្ធផលដែលយើងប៉ងនោះទេ។
មានឧក្រិដ្ឋកម្មចំនួន ៣៤ ដែលត្រូវផ្តន្ទាទោសប្រហារជីវិត នៅក្នុងប្រទេសម៉ាឡេស៊ី ដែលក្នុងនោះ១១ករណី គឺ មុនថ្ងៃច័ន្ទ អនុវត្តទោសប្រហារជីវិតជាកាតព្វកិច្ច។
ច្បាប់ថ្មីដែលត្រូវបានអនុម័តនឹង អនុវត្តថយក្រោយដោយអនុញ្ញាតឱ្យ អ្នកដែលជាប់ទោសប្រហារជីវិត មានពេល ៩០ ថ្ងៃដើម្បីស្វែងរកការពិនិត្យ ឡើងវិញនូវទោសរបស់ពួកគេ។
បច្ចុប្បន្នមានអ្នកទោសបែបនេះចំនួន ១ ៣៤១នាក់នៅក្នុងប្រទេស ដែលច្រើនជាង ៦០ភាគរយ នៃអ្នកទាំងនោះបានទទួល ការកាត់ទោសជាកាតព្វកិច្ច, នេះបើយោងទៅតាមការវាយតម្លៃ របស់អង្គការលើកលែងទោសអន្តរជាតិ ៕
ប្រែសម្រួលៈ ណៃ តុលា