ព័ត៌មានអន្តរជាតិ

បារាំង រារាំងផែនការរបស់អឺរ៉ុប ស្តីពីការផ្តល់ហិរញ្ញប្បទាន ផ្គត់ផ្គង់គ្រាប់កាំភ្លើង ដល់អ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារព័ត៌មានប៉ូឡូញ PAP បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុបម្នាក់ថា ប្រទេសបារាំង កំពុងរារាំងការសម្រេចចិត្តជាឯកច្ឆ័ន្ទ របស់សហភាពអឺរ៉ុប ស្តីពីការផ្តល់ហិរញ្ញប្បទាន ដល់ការផ្គត់ផ្គង់គ្រាប់កាំភ្លើង ដល់អ៊ុយក្រែន ខណៈដែលប្រទេសនេះ ប្រឆាំងនឹងគំនិតនៃលទ្ធកម្មនៅខាងក្រៅ សហភាពអឺរ៉ុប។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅថ្ងៃទី ២០ ខែមីនា EU បានយល់ព្រមលើផែនការ ២ ពាន់លានអឺរ៉ូ (២,២ ពាន់លានដុល្លារ) ដើម្បីផ្គត់ផ្គង់គ្រាប់កាំភ្លើងដល់អ៊ុយក្រែន។ ពាក់កណ្តាលនៃចំនួន សរុបគួរតែត្រូវបានចំណាយលើការផ្តល់សំណងឡើងវិញ នូវការផ្គត់ផ្គង់គ្រាប់ពីឃ្លាំង នៃបណ្តាប្រទេស EU ប៉ុន្តែមិនមានគ្រាប់គ្រប់គ្រាន់ រក្សាទុកនៅទីនោះទេ។

ប្រទេសបារាំង បាននិយាយប្រឆាំងនឹងការទិញគ្រាប់កាំភ្លើង ពីប្រទេសទីបី ដែលត្រូវបានស្នើឡើង ដោយសហភាពអឺរ៉ុប, នេះបើយោងតាម PAP ។

ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា បញ្ហាមួយទៀត គឺការផ្តល់ហិរញ្ញប្បទានឡើងវិញ នូវការផ្គត់ផ្គង់គ្រាប់រំសេវ ចាប់តាំងពីផែនការរបស់ EU និយាយថា ការផ្តល់សំណងនេះ នឹងត្រូវធ្វើឡើងដោយផ្អែកលើសំណើរបស់អ៊ុយក្រែន ចំណែកប្រទេសបារាំងចង់ឱ្យការផ្តល់នេះត្រូវលុបចោល។ របាយការណ៍បានបន្ថែមថា ទីក្រុងប៉ារីស បានទទូចលើការផ្តល់ហិរញ្ញប្បទានឡើងវិញ នូវការផ្គត់ផ្គង់ទាំងអស់ដល់អ៊ុយក្រែន បើទោះបីជាពួកគេមួយចំនួន អាចលើសពី និងមិនត្រូវបានស្នើសុំដោយ Kiev ក៏ដោយ ។

ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញថា ឧស្សាហកម្មអាវុធរបស់បារាំង អាចនៅពីក្រោយទីតាំងបច្ចុប្បន្ន របស់ប្រទេសនេះ ដោយក្រុមហ៊ុនសព្វាវុធ ដែលត្រូវបានចោទប្រកាន់ថា បានបញ្ចុះបញ្ចូលឱ្យបង្កើតយន្តការធានា នូវការនាំចេញគ្រាប់រំសេវទៅកាន់អ៊ុយក្រែន ដោយមិនគិតពីសំណើរបស់ទីក្រុងគៀវ៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top