ព័ត៌មានអន្តរជាតិ

Update៖ ក្រុមបាតុករ បង្កើនការប្រឆាំងតវ៉ាកាន់តែខ្លាំងឡើងៗ និងឈ្លានពានចូល ដល់ផ្សារភាគហ៊ុន Euronext

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកតវ៉ា បាននាំគ្នាចូលទៅក្នុងការិយាល័យផ្សារភាគហ៊ុន Euronext នៅក្នុងតំបន់អាជីវកម្ម La Defense របស់ទីក្រុងប៉ារីស ដោយនិយាយថាក្រុមហ៊ុនធំៗ ដោយទាមទារត្រូវតែបង់ប្រាក់ហិរញ្ញវត្ថុចូលសោធននិវត្តន៍ ដែលជាផ្នែកមួយនៃការតវ៉ាកាន់តែទូលំទូលាយប្រឆាំងនឹងការកើនឡើងនៃអាយុចូលនិវត្តន៍ ។
លោក Fabien Villedieu សហជីព Sud-Rail បានលើកឡើងថា “យើងត្រូវបានគេប្រាប់ថា មិនមានប្រាក់សម្រាប់ផ្តល់ហិរញ្ញប្បទានសោធននិវត្តន៍នោះទេ” ។ ប៉ុន្តែ “មិនបាច់យកលុយពីហោប៉ៅកម្មករទេ មានខ្លះក្នុងហោប៉ៅមហាសេដ្ឋី” ។

គេឃើញមានការ គ្រវីទង់សហជីព ហើយក្រុមបាតុករ២-៣រយនាក់បានកាន់កាប់កន្លែងទទួលភ្ញៀវរបស់ផ្សារហ៊ុន Euronext ដែលបានបង្ហុយផ្សែង ក្រហមចេញពីអណ្តាតភ្លើង ហើយបានស្រែកពាក្យពេញនិយមពីបាតុករប្រាក់សោធននិវត្តន៍ថា “យើងនៅទីនេះ ទោះបីជាលោក Macron មិនចង់បានក៏ដោយ យើងនៅទីនេះ” ។

ពួកគេក៏បានស្រែកថា “លោក Macron ចុះចេញពីតំណែង” ។

កាលពីដើមខែនេះ មានឈុតឆាកស្រដៀងគ្នានេះបានកើតឡើងនៅឯការិយាល័យ Blackrock នៅក្រុងប៉ារីស ។

គួររំលឹកថា កាលពីចុងសប្តាហ៍ លោកប្រធានាធិបតី Emmanuel Macron បានចុះហត្ថលេខាលើច្បាប់ស្តីពីការកើនឡើងនៃអាយុចូលនិវត្តន៍ ដែលមានន័យថា ប្រជាពលរដ្ឋត្រូវធ្វើការលើសពី២ឆ្នាំ រហូតដល់អាយុ៦៤ឆ្នាំ មុនពេលទទួលបានប្រាក់សោធនពីរដ្ឋ ៕

To Top