ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានសងសឹកទៅលើអ៊ុយក្រែន ជុំវិញការវាយប្រហារ លំនៅដ្ឋានប្រធានាធិបតី ពូទីន

បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការសងសឹក “គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដែលខ្លួនយល់ថាចាំបាច់” ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកលើ គេហដ្ឋានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមមន្ត្រីបានអះអាងថា យន្តហោះគ្មានមនុស្សបើករបស់ អ៊ុយក្រែនចំនួនពីរគ្រឿងបានព្យាយាម វាយប្រហារវិមានក្រឹមឡាំងកាលពីព្រឹកថ្ងៃពុធ ប៉ុន្តែការវាយឆ្មក់ត្រូវបានរារាំង។

ការិយាល័យរបស់លោក ពូទីន បាននិយាយថា ប្រធានាធិបតីមិនមានការប៉ះពាល់នោះទេនៅក្នុង “ការវាយប្រហារភេរវកម្ម” នោះ ហើយអគារវិមានក្រឹមឡាំង មិនទទួលរងការខូចខាតណាមួយឡើយ ។

អ្នកនាំពាក្យរបស់ពូទីន លោក Dmitry Peskov បានប្រាប់ RIA Novosti ថា មេដឹកនាំរុស្ស៊ីមិននៅក្នុងវិមានក្រឹមឡាំង នៅពេលដែលការវាយឆ្មក់ បានកើតឡើងឡើយ។ លោកបានបន្ថែមថា លោកពូទីនកំពុងធ្វើការនៅឯគេហដ្ឋាន Novo-Ogaryovo របស់គាត់នៅជិតទីក្រុងមូស្គូកាលពីថ្ងៃពុធ។

ការវាយប្រហារនេះបានកើតឡើង នៅពេលដែលរុស្ស៊ីរៀបចំសម្រាប់ ការប្រារព្ធទិវាជ័យជំនះនៅថ្ងៃទី ៩ ឧសភា។ ចំណុចកណ្តាលនៃពិធីរំលឹកជ័យជំនះ ប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី ២ គឺជាក្បួនដង្ហែយោធាប្រចាំឆ្នាំនៅលើទីលាន Red Square នៅខាងក្រៅជញ្ជាំងវិមានក្រឹមឡាំង ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top