ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់៖ អឺរ៉ុប មិនត្រូវមានការបំភិតបំភ័យ ដោយទីក្រុងម៉ូស្គូនោះទេ

ព្រុចសែល៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានលើកឡើងថា អឺរ៉ុប មិនត្រូវមានការបំភិតបំភ័យ ចំពោះក្បួនដង្ហែរ នៃអំណាចយោធា របស់ទីក្រុងមូស្គូនោះទេ ប៉ុន្តែនៅតែបន្តគាំទ្រអ៊ុយក្រែន ឱ្យបានយូរតាមដែលវាត្រូវការ។

លោក Scholz បានប្រាប់សមាជិកសភា ក្នុងសុន្ទរកថា នៅសភាអឺរ៉ុបនៅទីក្រុង Strasbourg ថា “២២០០ គីឡូម៉ែត្រពីភាគឦសាន ខណៈដេលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងដង្ហែរទាហាន រថក្រោះ និងមីស៊ីលរបស់លោកនៅថ្ងៃដូចគ្នានេះ” ។

លោកបានលើកឡើងថា “យើងមិនត្រូវបំភិតបំភ័យដោយការលេងអំណាចបែបនេះទេ!  ចូរ​រក្សា​ជំហរ​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​គាំទ្រ​របស់​យើង​សម្រាប់​អ៊ុយក្រែន ដរាបណា​ត្រូវការ!” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​អង្គារ រុស្ស៊ី​បាន​ប្រារព្ធ​ពិធី​អបអរ​ជ័យជម្នះ ​របស់​សហភាព​សូវៀត ​លើ​ក្រុម​ណាស៊ី​អាល្លឺម៉ង់ ​ដោយ​មាន​ក្បួន​ដង្ហែ​កាត់​ក្រុង​ម៉ូស្គូផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top