ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប បដិសេធសំណើរអាមេរិក ដើម្បីរារាំងវត្តមាន យន្តហោះចម្បាំងរុស្សី

បរទេស ៖ ប្រទេសអេហ្ស៊ីប បានធ្វើការបដិសេធសំណើ របស់សហរដ្ឋអាមេរិក ក្នុងការបិទដែនអាកាសរបស់ខ្លួន ចំពោះយន្តហោះចម្បាំង របស់រុស្សីទាំងអស់ជាពិសេស សំដៅការធ្វើប្រតិបត្តិការ របស់រុស្សីនៅក្នុងប្រទេសស៊ីរី។

មន្ត្រីរដ្ឋាភិបាលអាមេរិក ជាច្រើន កន្លងមកបានធ្វើការ ស្នើសុំឲ្យរដ្ឋាភិបាលទីក្រុង Cairo តាំងតែពីខែកុម្ភៈនិងម្តងទៀត នៅក្នុងខែមិនាក្នុងការ កំណត់ដែនអាកាស ចំពោះ យន្តហោះនានា របស់ប្រទេសរុស្សីប៉ុន្តែអេហ្ស៊ីប មិនដែលបានធ្វើការឆ្លើយតបណាមួយនោះទេ ហើយយន្តហោះរុស្សីនៅតែអាចមានវត្តមាន ហោះហើរនិងប្រតិបត្តិការ វាយប្រហារក្នុងប្រទេសស៊ីរី។

កាសែត RT បានសរសេរដែរ ថា មូលដ្ឋានទ័ពអាកាសរុស្សី Khmeimim Air គឺជាមូលដ្ឋានទ័ពដ៏សំខាន់មួយ របស់ប្រទេសរុស្សី នៅក្នុងប្រទេសស៊ីរី ប៉ុន្តែក្រោយការប្រកាសបិទ ដែនអាកាសមួយចំនួន ដោយអ៊ីរ៉ាក់ និងហ្ស៊កដានីតួកគី ចាំបាច់ត្រូវធ្វើការហោះកាត់ តាមអាស៊ែបៃហ្សង់អ៊ីរ៉ង់ និងខាងលិចអារ៉ាប៊ីសាអូឌីត ហើយត្រឡប់មកតាមភាគខាងជើងអេហ្ស៊ីវិញដើម្បីទៅដល់មូលដ្ឋានទ័ពរបស់ខ្លួនមួយនេះ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top