ព័ត៌មានអន្តរជាតិ

ពលរដ្ឋរាប់ពាន់នាក់ បង្ខំជម្លៀសខ្លួន ចេញពីតំបន់ឆ្នេរខាងលិចមីយ៉ាន់ម៉ា និងបង់ក្លាដេស ខណៈព្យុះស៊ីក្លូនដ៏ខ្លាំងក្លា កំពុង វាយលុក នៅទូទាំងតំបន់ឈូងសមុទ្រ

មីយ៉ាន់ម៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ថា មនុស្សរាប់ពាន់នាក់បានភៀសខ្លួន ចេញពីតំបន់ឆ្នេរសមុទ្រដែលស្ថិតនៅភាគខាងលិច របស់ប្រទេសមីយ៉ាន់ម៉ា ហើយមន្ត្រីនៅក្នុងប្រទេសបង់ក្លាដែសជិតខាង បានខិតខំធ្វើយ៉ាងណាដើម្បីជម្លៀសជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កាលពីថ្ងៃសៅរ៍ចេញ ខណៈដែលព្យុះស៊ីក្លូន ដ៏មានឥទ្ធិពលបំផុត នៅក្នុងតំបន់ដែលធ្លាប់កើតឡើងអស់រយៈពេល ជាង១ទសវត្សរ៍បានបក់បោកពាសពេញតំបន់ឈូងសមុទ្រ Bengal ។

ការិយាល័យឧតុនិយម របស់ប្រទេសឥណ្ឌា បានឱ្យដឹងថា ព្យុះស៊ីក្លូន Mocha កំពុងបក់បោក ក្នុងល្បឿនរហូតដល់២២០គីឡូម៉ែត្រ ក្នុង១ម៉ោង ដែលស្មើនឹងព្យុះសង្ឃរាប្រភេទទី៤ ។

ព្យុះនេះត្រូវបានគេរំពឹងថា នឹងចុះខ្សោយមុនពេលធ្វើឱ្យមានការបាក់ដីនៅព្រឹកថ្ងៃអាទិត្យ នៅចន្លោះទីក្រុង Cox’s Bazar ជាកន្លែងដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជិត១លាននាក់រស់នៅក្នុងជំរុំដែលភាគច្រើន ជាជម្រកដ៏ទន់ខ្សោយ និងទីក្រុង Sittwe នៅឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសមីយ៉ាន់ម៉ា ។

កាលពីថ្ងៃសៅរ៍ អ្នកស្រុក Sittwe បានគ្រវែងទ្រព្យសម្បតិ្ត និងសត្វចិញ្ចឹមដាក់ចូលទៅក្នុងរថយន្ត ឡានដឹកទំនិញ និងរ៉ឺម៉ក ហើយធ្វើដំណើរទៅកាន់ទីទួលខ្ពស់ ។ នេះបើយោងតាមអ្នកយកព័ត៌មាន AFP បានឲ្យដឹងដូច្នេះ ។

លោក Khine Min បានប្រាប់ដល់ទីភ្នាក់ងារ AFP ពីឡានដឹកសាច់ញាតិ របស់គាត់តាមផ្លូវចេញពីរដ្ឋថា “យើងមានយាយរបស់យើង ក្នុងគ្រួសាររបស់យើង ហើយយើងត្រូវមើលថែទាំគាត់” ។

គាត់បានបញ្ជាក់ថា “នៅសល់បុរសតែម្នាក់គត់ នៅក្រុង Sittwe ដើម្បីមើលថែផ្ទះរបស់យើង” ៕

To Top