ព័ត៌មានអន្តរជាតិ

ហុងគ្រីថា អ៊ុយក្រែន កំពុងវាយប្រហារមកលើ បូរណភាពទឹកដីរបស់ខ្លួន ជាមួយនឹងផែនការបំផ្ទុះ បំពង់ប្រេងរបស់រុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Peter Szijjarto បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា គម្រោងដែលត្រូវគេចោទប្រកាន់ ទៅលើប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ក្នុងការបំផ្ទុះបំពង់បង្ហូរប្រេងរបស់រុស្ស៊ី ដែលផ្គត់ផ្គង់ដល់ប្រទេសហុងគ្រី គឺតំណាងឱ្យការគំរាមកំហែងដ៏ធំ ដល់សន្តិសុខថាមពលរបស់ប្រទេសនេះ។ លោកបានធ្វើអត្ថាធិប្បាយ លើរបាយការណ៍ថ្មីៗនេះដោយកាសែត Washington Post ដែលរៀបរាប់លម្អិតអំពី ផែនការចោទប្រកាន់របស់ Zelensky ដោយលើកឡើងពីឯកសារលេចធ្លាយ របស់មន្ទីរបញ្ចកោណ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអូទ្រីស លោក Szijjarto បានប្រកាសថា គំនិតនេះគ្មានអ្វីក្រៅពី “ការគំរាមកំហែងប្រឆាំងនឹងអធិបតេយ្យភាព របស់ប្រទេសហុងគ្រីនោះទេ។ សន្តិសុខនៃការផ្គត់ផ្គង់ថាមពលគឺជា បញ្ហានៃអធិបតេយ្យភាព។ ប្រសិនបើនរណាម្នាក់អំពាវនាវ ឱ្យការផ្គត់ផ្គង់ថាមពលរបស់ហុងគ្រី មិនអាចធ្វើទៅរួច [ពួកគេ] កំពុងវាយប្រហារលើអធិបតេយ្យភាព របស់ហុងគ្រីស្ទើរតែទាំងស្រុង»។

ប្រធានាធិបតីអ៊ុយក្រែន តាមសេចក្តីរាយការណ៍ គឺបានស្នើកាលពីខែកុម្ភៈថា រដ្ឋាភិបាលទីក្រុងគៀវគួរតែ “បំផ្ទុះ” បំពង់បង្ហូរប្រេង Druzhba របស់រុស្ស៊ី ដែលឆ្លងកាត់ប្រទេស ដើម្បី “បំផ្លាញ” ឧស្សាហកម្មថាមពលរបស់ប្រទេសហុងគ្រី ដែលពឹងផ្អែកខ្លាំងលើប្រេងរុស្ស៊ី។

កាលពីសប្តាហ៍មុន កាសែត Washington Post បានរាយការណ៍ថា លោក Zelensky បានស្នើឱ្យវាយលុកគោលដៅជ្រៅ នៅក្នុងទឹកដីរុស្ស៊ី ក៏ដូចជាការកាន់កាប់ទីក្រុង ព្រំដែនរុស្ស៊ីមួយចំនួន ដើម្បីទទួលបានឥទ្ធិពលនៅក្នុង កិច្ចពិភាក្សាជាមួយទីក្រុងម៉ូស្គូ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top