ព័ត៌មានអន្តរជាតិ

ប៉ូលិសអាហ្វហ្គានីស្ថាន ដុតបំផ្លាញចំការអាភៀនអស់ជាង១៦០ហិកតា និងចាប់ខ្លួនអ្នកជួញដូរ៦នាក់

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ
ប៉ូលិសអាហ្វហ្គានីស្ថានបានឲ្យដឹងថា ប៉ូលិសអាហ្វហ្គានីស្ថានបានបំផ្លាញកសិដ្ឋានអាភៀនជាង១៦០ហិកតា និងចាប់ខ្លួនមនុស្ស៦នាក់ពីបទជាប់ពាក់ព័ន្ធក្នុងការជួញដូរ គ្រឿងញៀននៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

ក្រសួងមហាផ្ទៃបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសប្រឆាំងគ្រឿងញៀនបានធ្វើការចាប់ខ្លួន និងបំផ្លាញកសិដ្ឋានអាភៀននៅក្នុងប្រតិបត្តិការ ដែលបានធ្វើឡើងនៅក្នុងខេត្ត Kabul, Wardak, Nangarhar, Baghlan, Herat, Bamyan, Ghor និង Kapisa ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។

អាជ្ញាធរអាហ្វហ្គានីស្ថានបានបង្កើនការ បង្រ្កាបគ្រឿងញៀនខុសច្បាប់ និងអ្នកពាក់ព័ន្ធក្នុងអាជីវកម្មគ្រឿងញៀននៅក្រោមដី។ ប៉ូលិសបានឲ្យដឹងថា នៅក្នុងចលនានាពេលថ្មីៗនេះ បុគ្គលិកសន្តិសុខបានចាប់ខ្លួនអ្នករត់ពន្ធគ្រឿងញៀនចំនួន៦នាក់ នៅក្នុងទីក្រុងកាប៊ុល ខេត្ត Kandahar និង Parwan កាលពីថ្ងៃអង្គារ ។

នៅក្នុងការវាយឆ្មក់កាលពីខែមេសាលើដំណាំខុសច្បាប់ ប៉ូលិសអាហ្វហ្គានីស្ថានបានបំផ្លាញកសិដ្ឋានអាភៀនប្រហែល៣៦០ ហិកតានៅក្នុងខេត្ត Badakhshan ភាគខាងជើង ។

លោក Mullah Hibatullah Akhundzada មេដឹកនាំកំពូលនៃរដ្ឋបាលប្រចាំការដែលគ្រប់ គ្រងដោយពួកតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថានបានចេញក្រឹត្ យមួយកាលពីខែមេសា ឆ្នាំមុនដែលហាមឃាត់ការដាំដុះអាភៀន ការកែច្នៃទៅជាគ្រឿងញៀន និងការជួញដូរគ្រឿងញៀន នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ៕

To Top