ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃចន្ទ ស្តីពីការបរិហារសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប (CFE) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការបរិហាររបស់រុស្ស៊ីចំពោះ CFE នឹងមិនមានផលប៉ះពាល់ដោយផ្ទាល់ទេ ដោយសារតែយន្តការនេះមិនដំណើរការអស់រយៈពេលជាយូរមកហើយ។
លោក Peskov បានលើកឡើងថា “ភាគីរុស្ស៊ី គ្រាន់តែនាំយកស្ថានភាពជាក់ស្តែងមកជាបន្ទាត់”។
អ្នកនាំពាក្យបានបន្ដថា មាន “ការចាត់ទុកជាមោឃៈដ៏ធំមួយ” នៅក្នុងវិស័យគ្រប់គ្រងអាវុធ និងស្ថិរភាពជាយុទ្ធសាស្ត្រ ដែល “ចាំបាច់ត្រូវបំពេញជាបន្ទាន់ ដោយទង្វើថ្មី នៃច្បាប់អន្តរជាតិ ដែលនឹងគ្រប់គ្រងស្ថានភាពនេះ”។
លោកបានបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ វាទាមទារឱ្យមានដំណើរការ ទំនាក់ទំនងទ្វេភាគីជាមួយរដ្ឋជាច្រើន ដែលយើងមិនមាននៅពេលនេះ ដោយគ្មានកំហុសរបស់យើងផ្ទាល់” ។
សន្ធិសញ្ញា CFE ត្រូវបានចុះហត្ថលេខាដំបូងក្នុងឆ្នាំ១៩៩០ ដោយសមាជិកណាតូ ដែលកាលនោះនិងរដ្ឋសន្ធិសញ្ញាចំនួន៦ ហើយកិច្ចព្រមព្រៀងនេះចូលជាធរមានក្រោយមកនៅឆ្នាំ១៩៩២។
គួរបញ្ជាក់ថា សន្ធិសញ្ញានេះមានគោលបំណង បង្កើតតុល្យភាពរវាងសម្ព័ន្ធភាពយោធាទាំងពីរ ដោយកំណត់ចំនួនអាវុធ និងឧបករណ៍យោធា ដែលភាគីទាំងអស់ត្រូវបានអនុញ្ញាតឱ្យប្រមូលផ្តុំ៕ ប្រែសម្រួល ឈូក បូរ៉ា