ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ដាក់ឱសានវាទ ដល់អង្គការណាតូ

បរទេស ៖ សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីអ្នកដែលដឹងអំពីបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី នឹងមិនចូលរួមកិច្ចប្រជុំណាតូ នៅក្នុងប្រទេសលីទុយអានីក្នុងខែកក្កដា នោះទេ លុះត្រាតែសម្ព័ន្ធភាពយោធានេះ ផ្តល់ការធានាសន្តិសុខដែលខ្លួនចង់បាន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែត Financial Times បានផ្សាយថា លោក ហ្សេលេនស្គី បាន “បានបញ្ជាក់យ៉ាងច្បាស់ ចំពោះមេដឹកនាំណាតូថា លោកនឹងមិនចូលរួមកិច្ចប្រជុំកំពូល វីលនើស ដោយគ្មានការធានាសន្តិសុខជាក់ស្តែង និងផែនទីបង្ហាញផ្លូវ សម្រាប់ការចូលជាសមាជិក” ឡើយ ។

អ៊ុយក្រែនបានដាក់ពាក្យជាផ្លូវការ ដើម្បីចូលរួមប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ក្នុងខែកញ្ញា ឆ្នាំ ២០២២ ដោយលើក ហេតុផលថា ការការពារសមូហភាព ដែលខ្លួនផ្តល់ដល់សមាជិកគឺចាំបាច់សម្រាប់សន្តិសុខរបស់រដ្ឋាភិបាល ទីក្រុងគៀវប្រឆាំងនឹងរុស្ស៊ី ។ មាត្រា៥ នៃសន្ធិសញ្ញាអាត្លង់ទិក ខាងជើង ចែងថា ការវាយប្រហារប្រដាប់អាវុធ ប្រឆាំងនឹងសមាជិកណាតូ ណាមួយ ” គឺនឹងត្រូវចាត់ទុកថា ជាការវាយប្រហារប្រឆាំង នឹងពួកគេទាំងអស់គ្នា” ។

ខណៈពេលដែលការប៉ុនប៉ង របស់អ៊ុយក្រែនត្រូវបានគាំទ្រ យ៉ាងខ្លាំងដោយរដ្ឋ Nordic និង Baltic ក៏ដូចជាប្រទេសប៉ូឡូញ ប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង បានស្នើកាលពីថ្ងៃពុធថាទីក្រុង គៀវ អាចត្រូវបានផ្តល់ជូន “អ្វីមួយរវាងសន្តិសុខដែលបានផ្តល់ឱ្យអ៊ីស្រាអែល និងសមាជិកភាពពេញលេញ” ។

កាសែត Financial Times បានដកស្រង់ សម្តីមន្ត្រីមិនបញ្ចេញឈ្មោះបួននាក់កាលពីខែមេសាដែលបាននិយាយថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានប្រឆាំងនឹងការផ្តល់ “ទំនាក់ទំនង កាន់តែស៊ីជម្រៅ” ដល់ទីក្រុងគីវ ចំពោះសម្ព័ន្ធភាពយោធាណាតូ រួមទាំងការផ្តល់ផែនទីបង្ហាញ ផ្លូវដ៏មានសក្តានុពលមួយផងដែរ ៕

To Top