បរទេស ៖ ទិន្នន័យ ដែលត្រូវបានបញ្ចេញ ដោយក្រុមការងារ ទទួលបន្ទុកកិច្ចការហេដ្ឋារ ចនាសម្ព័ន្ធចែកចាយហ្គាស របស់អឺរ៉ុបឬ GIE កាលពីថ្ងៃសុក្រ ម្សិលមិញនេះ បានឲ្យយើងមើលឃើញថា អឺរ៉ុបមកទល់ពេលនេះ នៅតែបន្តនាំចូលហ្គាស់ ពីប្រទេសរុស្សីហើយគិតត្រឹម ខែឧសភាប៉ុណ្ណោះ វាមានទំហំច្រើន ជាងការនាំចូល ពីប្រទេសអង់គ្លេសទៅទៀត។
ចំណែក នៃការនាំចូលហ្គាស ពីតំបន់ខាងកើត ដែលក្នុងនោះរួមមានទាំងរុស្សីផងនោះ បានធ្លាក់ចុះ ៧,២ភាគរយ សម្រាប់ឆ្នាំនេះ ហើយវាមានចំនួន តិចជាងទំហំ នៃហ្កាសដែលផ្គត់ផ្គង់ ពីតំបន់អាមេរិកខាងជើង ដែលមាន៩,៨ ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គឺវានៅតែមានចំនួន ច្រើនជាង ការផ្គត់ផ្គង់ហ្គាសពីប្រទេសអង់គ្លេស ដែលមានត្រឹមតែ៦,៩ភាគរយ ។
បច្ចុប្បន្នស្តុកហ្គាស របស់អឺរ៉ុប មានចំនួន៦៨,៨៧ភាគរយកើនឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះមកត្រឹមតែ ៣១ភាគរយ កាលពីខែឧសភា ធៀបទៅនឹងពេល វេលាដូចគ្នា កាលពីឆ្នាំទៅនិងត្រូវបានចាត់ទុកថា ជាចំនួនដែលទាបបំផុត មិនធ្លាប់មានក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom នៅតែបន្តផ្គត់ផ្គង់ហ្កាស់ប្រមាណជា ៤០,៦ លានម៉ែត្រគូបក្នុងមួយថ្ងៃទៅកាន់អឺរ៉ុបខាងលិច និងកណ្តាល តាមរយៈទឹកដីអ៊ុយក្រែន និង តាមរយៈស្ថានីយ៍បូមឧស្ម័ន Sudzha ៕
ប្រែសម្រួល៖ស៊ុនលី