ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប និងអារ៉ាប់រួម វិនិយោគរួមគ្នា ជាង១០ពាន់លានដុល្លារ សង់រោងចក្រ ថាមពលថ្មី

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយ ដែលមានតម្លៃប្រមាណ ជាជាង១០ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីថាមពល នៃប្រទេសអេហ្ស៊ីប និងរដ្ឋមន្ត្រីថាមពល របស់ប្រទេសអារ៉ាប់រួម។

កិច្ចព្រមព្រៀងថ្មី ដែលគម្រោងសាងសង់ រោងចក្រផលិត ថាមពលអគ្គិសនីពីកម្លាំង ខ្យល់បក់ឬ Wind Power plant គឺនឹងក្លាយទៅជាកន្លែង ផលិតថាមពលថ្មី ដែលមានទំហំដល់ទៅ១០ជីហ្គាវ៉ាត់នេះ បើយោងតាមការបញ្ជាក់ ខាងភាគីរបស់អេហ្ស៊ីប ។

រដ្ឋមន្ត្រីថាមពលអេហ្ស៊ីប បានថ្លែងថា គម្រោងដែលនឹងអនុវត្តនេះ អាចមានសមត្ថភាព ក្នុងការផលិតថាមពលស្អាត នៅក្នុងប្រទេសហើយព្រមទាំង នឹងអាចជួយទាក់ទាញ វិនិយោគ កាន់តែច្រើនមកកាន់ប្រទេស អេហ្ស៊ីបទៀតផង។

ចំណែកខាងភាគីខាង អារ៉ាប់រួមវិញ លោករដ្ឋមន្ត្រីថាមពល បានមានប្រសាសថា រោងចក្រផលិតថាមពល ពីកម្លាំងខ្យល់មួយនេះនឹងក្លាយ ទៅជាគម្រោងជាយុទ្ធសាស្ត្រ និងជាគម្រោងដែលធំបំផុតមួយ នៅក្នុងតំបន់អាហ្វ្រិក និងពិភពលោកទាំងមូល៕

ប្រែសម្រួល៖ស៊ុនលី

To Top