ព័ត៌មានអន្តរជាតិ

ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រមាណជាង២.៦០០នាក់ ធ្វើមាតុភូមិនិវត្តន៍ មកពីអ៊ីរ៉ង់វិញ 

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា ក្រសួងទទួលបន្ទុកកិច្ចការជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍ របស់ប្រទេសអាហ្វហ្គានីស្ថានបានឲ្យដឹង នៅថ្ងៃសៅរ៍នេះថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រមាណជាង២.៦០០នាក់ បានវិលត្រឡប់មកពីប្រទេសអ៊ីរ៉ង់វិញហើយ កាលពីដើមសប្តាហ៍នេះ ។

ក្រសួងខាងលើបានបញ្ជាក់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា “ជនភៀសខ្លួនអាហ្វហ្គានីស្ថាន សរុបចំនួន២.៦៤៣នាក់ បានត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានវិញ ហើយកាលពីថ្ងៃព្រហស្បតិ៍ក្រោយពីការរស់នៅអស់ជាច្រើនឆ្នាំ ដែលជាជនភៀសខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ហើយដំណើរការនៃការបញ្ជូនជនភៀសខ្លួនទាំងនោះទៅកាន់ប្រទេសរបស់ពួកគេ ជាបន្តបន្ទាប់” ។

គួររំលឹកថា កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅនេះ ក្រសួងក៏បានរាយការណ៍អំពីការវិលត្រឡប់ របស់ជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន២.១០៦នាក់ពីប្រទេសអ៊ីរ៉ង់ ផងដែរ ហើយជនភៀសខ្លួន អាហ្វហ្គានីស្ថាន ជា៦.០០០នាក់ត្រូវបានគេរាយការណ៍មកថា បានវិលត្រឡប់ពីប្រទេសអ៊ីរ៉ង់ ចាប់តាំងពីខែមករាម្ល៉េះ ។

ទិន្នន័យបានបង្ហាញអំពីជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង២,៥លាននាក់ ដែលបានចុះឈ្មោះរស់នៅ ក្នុងប្រទេសអ៊ីរ៉ង់ ហើយអំពីចំនួនដូចគ្នា នៃជនភៀសខ្លួនអាហ្វហ្គានីស្ថានរស់នៅក្នុងប្រទេសប៉ាគីស្ថាន ។

រដ្ឋាភិបាលចាំការ របស់ប្រទេសអាហ្វហ្គានីស្ថាន បានអំពាវនាវឱ្យជនភៀសខ្លួន អាហ្វហ្គានីស្ថាន ដែលរស់នៅក្រៅប្រទេសត្រឡប់មកធ្វើការវិញ ដើម្បីចូលរួមចំណែកដល់ការកសាងឡើងវិញនូវមាតុភូមិ ដែលរងគ្រោះដោយសង្រ្គាមនាពេលកន្លងមក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top