ព័ត៌មានអន្តរជាតិ

អរិយធម៌សកល ជាសរសរស្តម្ភ កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ

ជាការឆ្លើយចម្លើយ ក្នុងដំណោះស្រាយសកល ដែលកំពុងប្រឈមមុខ នាពេលបច្ចុប្បន្ននេះ លោក Xi Jinping ប្រធានរដ្ឋចិន ដែលពោរពេញ ដោយគតិបណ្ឌិតបញ្ញាញាណ ប្រាជ្ញា ប្រពៃណីទស្សនវិជ្ជាចិន បានផ្តល់នូវគំនិតផ្តួចផ្តើម ស្តីពីអរិយធម៌សកល ។ គំនិតផ្តួចផ្តើមអរិយធម៌ សកលអាច ត្រូវបានសង្ខេបនៅក្នុង «រួមគ្នាផ្តួចផ្តើម» ចំនួនបួនគឺ ១-រួមគ្នាផ្តួចផ្តើមគំនិត ស្តីពីការគោរពភាពចម្រុះ នៃអរិយធម៌ ពិភពលោក ២-រួមគ្នាផ្តួចផ្តើមគំនិត ស្តីពីផ្សព្វផ្សាយគុណតម្លៃរួម នៃមនុស្សជាតិ ៣-រួមគ្នាផ្តួចផ្តើមគំនិត ស្តីពីការយកចិត្តទុកដាក់ លើការបន្តវេន និង នវានុវត្តន៍លើអរិយធម៌ និង៤-រួមគ្នាផ្តួចផ្តើម គំនិត ស្តីពីពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរមនុស្សជាតិអន្តរជាតិ។ ពន្លឺរស្មីពុទ្ធិក្នុងសៀវភៅ Xi Jinping អភិបាលកិច្ច ប្រទេសចិន ចាប់ពីភាគទី១ ដល់ភាគទី៤ នឹងបន្តបង្កើនប្រាជ្ញា ដល់យើងទាំងអស់គ្នា ក្នុងការចូលរួមថែរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍតាមរយៈការរួមកម្លាំងគ្នា បង្កើនល្បឿន ដល់កិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ។

ជាវិភាគទានគំនិតដ៏ថ្លៃថ្លា អរិយធម៌សកលបាន គិតគូរពីលក្ខណៈបុគ្គល និងលក្ខណៈទូទៅនៃអរិយធម៌ផ្សេងៗគ្នា ប្រកាន់ខ្ជាប់នូវទស្សនៈ នៃការអភិវឌ្ឍនិងការតភ្ជាប់ជាសកល ប្រកាន់ខ្ជាប់នូវសេចក្តីពិត រក្សាភាពសុចរិត និង នវានុវត្តភាព ព្រមទាំងពង្រឹងបន្ថែម និងអភិវឌ្ឍគោល គំនិតសំខាន់ៗស្របនឹងស្ថានភាពថ្មីនៃការធ្វើសមាហរណកម្មវប្បធម៌ និង ទំនាក់ទំនង រវាងប្រជាជននិង ប្រជាជនដើម្បីចូលរួមលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក ក្នុងបរិបទរួម នៃការកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ។ ដំណោះស្រាយបញ្ហាសម្រាប់ការ អភិវឌ្ឍសកល ពិភពលោកត្រូវពង្រឹងការយល់ដឹង អំពីសហគមន៍ជោគវាសនារួម នៃមនុស្សជាតិដើម្បីធ្វើឲ្យមនុស្សជាតិ គ្រប់ជាតិសាសន៍ទាំងអស់ កាន់តែជិតស្និទ្ធ ជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ស្របនឹងប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលតែងបានថ្លែងសុន្ទរកថាគន្លឹះជាច្រើន លើកច្រើនសារទាំងក្នុងប្រទេសចិន និងក្នុងពិភពលោក ដោយបានគូសរំលេច ពីកិច្ចបន្តនិងពង្រឹងគោលគំនិត សំខាន់ពីសហគមន៍ជោគវាសនា រួមនៃមនុស្សជាតិ។

ជាការពន្លាតទំនាក់ទំនង មិត្តភាពតាមរយៈការ ឈ្វេងយល់ ការគោរពគ្នា និងការចែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក បានក្លាយពីបទពិសោធន៍ របស់ប្រទេសចិនទៅជា គោលការណ៍សកល ដែលពិភពលោកទាំងមូលបាននិងកំពុងប្រកៀក ស្មាររួមគ្នាជាមួយចិនលើវិថីនៃការអភិវឌ្ឍ។ ចរន្តនៃការអភិវឌ្ឍមិនអាច កាត់ផ្តាច់ចេញពីការគោរពតម្លៃអរិយធម៌សកលបានឡើយ ក្នុងន័យនេះវិទ្យាស្ថានខុងជឺ នៅតាមបណ្តាប្រទេសនានា ក្នុងពិភពលោកបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ដែល មិនអាចខ្វះបានលើការសិក្សា រៀនសូត្រពីគ្នាទៅវិញទៅមក ជាក់ស្តែងក្នុងពេល បំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺ ក្នុងរដ្ឋធានីប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ លោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា វិទ្យាស្ថានខុងជឺមិនត្រឹមតែបានជួយផ្សព្វផ្សាយ ភាសានិងវប្បធម៌ចិនប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយគ្រាប់ពូជ នៃមិត្តភាពរវាងចិននិងបរទេស និង ចូលរួមចំណែកក្នុងការ លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌និង ប្រជាជនឱ្យកាន់តែប្រសើរឡើង រវាងប្រទេសចិន និងអាល្លឺម៉ង់ថែមទៀតផង។

ជាការប្រតិបត្តិជាក់ស្តែងសម្រាប់មនុស្សជាតិ ស្ថានភាពថ្មីនៃការធ្វើសមាហរណកម្មវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនបានរួមចំណែកថ្មី និងសំខាន់ក្នុងការលើក កម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក និងការលើកកម្ពស់ការរួមកម្លាំងគ្នា ក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ស្របនឹង សុភាសិតបុរាណចិនមួយបានពោលថា ជ័យជម្នះទទួលបាននៅពេលដែលមនុស្សប្រមូលផ្ដុំកម្លាំងគ្នា ហើយភាពជោគជ័យនឹង ទទួលបាននៅពេលយើងចូលរួម គិតទាំងអស់គ្នា។ ដរាបណាយើងនៅតែរក្សាគោលបំណងនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងពួតដៃគ្នាធ្វើការងារដើម្បីបំពេញ នូវរាល់ទំនួលខុសត្រូវរបស់យើង និងដោះស្រាយបញ្ហាលំបាក យើងនឹងអាចធ្វើឲ្យពិភពលោកកាន់តែល្អប្រសើរឡើង និងផ្តល់ជីវិតល្អប្រសើរជូនដល់ប្រជាជនរបស់យើង ។ អរិយធម៌សកលបាន និង កំពុងបញ្ចេញឫទ្ធានុភាពក្នុងនាមជា សរ សរស្តម្ភមួយទ្រទ្រង់ដល់កិច្ចកសាង សហគមន៍ជោគវាសនារួមមនុស្សជាតិ ជាមួយនឹងការទទួលស្គាល់គំនិតជាសកល និងការទទួលខុសត្រូវ របស់ប្រទេស មហាអំណាចសារៈសំខាន់ទ្រឹស្តីដ៏សំខាន់ និងតម្លៃជាក់ស្តែងត្រូវ បានបង្ហាញជានិច្ចជាមួយនឹងការអភិវឌ្ឍនៃសម័យកាល និង វឌ្ឍនភាពនៃមនុស្សជាតិ។

To Top