ព័ត៌មានអន្តរជាតិ

លោក Xi Jinping បានទៅត្រួតពិនិត្យការងារនៅខេត្ត Jiangsu – ស្វែងយល់ពីឧទ្យានឧស្សាហកម្ម ក្រុងSuzhou តំបន់រមណីយដ្ឋានមហាវិថីវប្បធម៌ប្រវត្តិសាស្ត្រ​ Pingjiang និងមន្ទីរពិសោធន៍ Zijinshan

រូបភាព៖ វិទ្យុមិត្តភាពកម្ពុជាចិន

រសៀលថ្ងៃទី៥ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចុះទៅត្រួតពិនិត្យការងារនៅក្រុង Suzhouខេត្តJiangsu លោកបានទៅដល់ឧទ្យានឧស្សាហកម្ម ក្រុងSuzhou និងតំបន់រមណីយដ្ឋានមហា វិថីវប្បធម៌ប្រវត្តិសាស្ត្រPingjiang ដើម្បីស្វែងយល់ពីសភាពការណ៍ កសាងឧទ្យានឧស្សាហកម្មបច្ចេកទេសខ្ពស់ និងសហគ្រីសចិនធ្វើការច្នៃប្រឌិតថ្មី។

សូមបញ្ជាក់ថា ឧទ្យាន ឧស្សាហកម្មក្រុងSuzhou ទទួលបានការអនុញ្ញាតិពីរដ្ឋាភិបាល ឱ្យបង្កើតនិងកសាងបន្ទប់ពិសោធន៍ជាតិចិន មជ្ឈមណ្ឌលច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យាថ្នាំជីវសាស្ត្រជាតិចិន មជ្ឈមណ្ឌលច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យាសារធាតុ semiconductor ជំនាន់ទីបី និងតំបន់ពិសោធន៍អភិវឌ្ឍបែបច្នៃប្រឌិតថ្មី បញ្ញាសិប្បនិម្មិតជំនាន់ថ្មីរបស់ចិន។ អត្រានៃទំហំតម្លៃឧស្សាហកម្មបច្ចេកវិទ្យាថ្មី និងខ្ពស់ និងអត្រានៃទំហំតម្លៃឧស្សាហកម្ម ទើបងើបឡើងថ្មីដែលមានលក្ខណៈយុទ្ធសាស្ត្រ ក្នុងចំណោមតម្លៃសរុបឧស្សាហកម្ម ទ្រង់ទ្រាយធំត្រូវជា ៧៤.៨% និង ៥៨.៥% ដោយឡែកពីគ្នា។

ចំណែកសហគ្រាសHYC Technology ក្រុងSuzhou ជាសហគ្រីសបច្ចេកវិទ្យាបង្កើតឡើង ដោយក្រុមធនធានមនុស្សដែលបញ្ចប់ការសិក្សា នៅក្រៅប្រទេសហើយត្រឡប់មកមាតុប្រទេស តាំងពីឆ្នាំ២០០៥។ សហគ្រាសនេះផលិតឧបករណ៍សារធាតុ semiconductor ទំហំតម្លៃផលិតកម្មនៅឆ្នាំ២០២២ បានលើសពី២០០០លានយាន់ប្រាក់ចិន។
សហគ្រាសនេះផ្តោតលើការស្រាវជ្រាវ និងផលិតឧបករណ៍ស្តង់ពិនិត្យ ជំនាញការដូចជាបន្ទះឈីបជាដើម និងផលិតកម្មឧស្សាហកម្មឆ្លាតវៃដែល បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតនៅប្រទេសមួយចំនួន ដូចជាអាមេរិក សិង្ហបុរី កូរ៉េខាងត្បូងជាដើម។

ព្រឹកថ្ងៃទី៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ទៅត្រួតពិនិត្យការងារ តាមតំបន់មហាវិថីវប្បធម៌ប្រវត្តិសាស្ត្រ Pingjiang ដែលជាតំបន់ទេសចរណ៍បុរាណ របស់ក្រុង Suzhou ដើម្បីស្វែងយល់ពីការអភិរក្សនគរបុរាណខាងវប្បធម៌និងប្រវត្តិសាស្ត្រ។ តំបន់នេះមានទំហំសរុប ១១៦.៥ ហិកតា មានប្រវត្តិសាស្ត្រជាង២៥០០ឆ្នាំ ប្លង់ផ្លូវបច្ចុប្បន្នគឺអភិរក្សដូចគ្នា នឹងការសរសេរក្នុង«ផែននគរPingjiang» នៃរជ្ជកាលSONG ដែលជាតំបន់វប្បធម៌និងប្រវត្តិសាស្ត្រ នៃនគរបុរាណSuzhou ត្រូវបានអភិរក្សយ៉ាងល្អទាំងស្រុង រហូតដល់សព្វថ្ងៃនេះ។

រសៀលថ្ងៃទី៦ខែកក្កដា លោក Xi Jinping បានធ្វើដំណើរទៅកាន់ទីក្រុង Nanjing ខេត្ត Jiangsuដោយបានពិនិត្យការងារ នៅមន្ទីរពិសោធន៍ Zijinshan និងក្រុមហ៊ុន NARI ដើម្បីស្វែងយល់អំពីស្ថានភាព នៃការសិក្សាស្រាវជ្រាវ អំពីកិច្ចការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ ការអភិវឌ្ឍផលិតកម្មជឿនលឿន និងការជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ជាដើម។

សូមបញ្ជាក់ថា មន្ទីរពិសោធន៍ Zijinshan ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨គឺជាវេទិកាច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមួយ ដែលត្រូវបានសហការគ្នាសាងសង់ ដោយខេត្ត Jiangsu និងក្រុង Nanjingផ្តោតសំខាន់លើមុខងារសុវត្ថិភាព នៃបណ្តាញអ៊ីនធឺណេត នាពេលអនាគតអនុវត្តការសិក្សាស្រាវជ្រាវ ជាមូលដ្ឋាននិងឈានមុខ មន្ទីរពិសោធន៍ Zijinshan បានប្រមូលផ្តុំ ក្រុមអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ជាង ១០០០ នាក់សម្រេចបាន នូវសមិទ្ធផលឈានមុខគេ លំដាប់ពិភពលោកមួយចំនួន លើស័យបណ្តាញទូរគមនាគមន៍ B5G/6G នាពេលអនាគត និងសុវត្ថិភាពបណ្តាញអ៊ីនធឺណេតជាដើម៕
អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top