ព័ត៌មានអន្តរជាតិ

ឈ្វែងយល់ពី​ “សំណើសហប្រតិបត្តិការសៀងហៃ” របស់លោក Xi Jinping ពីក្នុងពាក្យន័យធៀបទាំងនេះ

រូបភាព៖ វិទ្យុមិត្តភាពកម្ពុជាចិន

នារសៀលថ្ងៃទី ៤ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ២៣ នៃកិច្ចប្រជុំក្រុមប្រឹក្សានៃប្រមុខរដ្ឋ សមាជិកអង្គការ សហប្រតិបត្តិការសៀងហៃ( ហៅកាត់ SCO )នៅក្រុងប៉េកាំង និងថ្លែងសុន្ទរកថាគន្លឹះ ។

លោកបានគូសបញ្ជាក់ថា ត្រូវខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ “នំខេក” នៃកិច្ចសហប្រតិបត្តិការ ដែលបម្រើផលប្រយោជន៍ ទៅវិញទៅមកឱ្យកាន់តែធំ ក្នុងន័យធ្វើឱ្យផ្លែផ្កា នៃការអភិវឌ្ឍអាចផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសនានា ដោយស្មើភាពគ្នាកាន់តែច្រើនឡើងៗ ។ នៅក្នុងកិច្ចប្រជុំកំពូលអង្គការ សហប្រតិបត្តិការសៀងហៃ លើកមុន លោក Xi ប្រធានរដ្ឋចិន បានប្រើពាក្យន័យធៀបមួយចំនួនដូចជា “ឈាមស្រស់” “ស្ពានសំខាន់” និង “គ្រឹះនៃការអភិវឌ្ឍ” ដើម្បីពន្យល់យ៉ាងច្បាស់លាស់ អំពីសំណើរបស់ចិន និងបញ្ចេញសំឡេងរបស់ប្រទេសចិន ។

ធ្វើនំខេកកាន់តែធំ
ការជំរុញកំណើនសេដ្ឋកិច្ច គឺជាភារកិច្ចទូទៅនៃប្រទេសនិងតំបន់ ។ ប្រទេសចិនរីករាយសហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើម អភិវឌ្ឍន៍ពិភពលោក ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងខិតខំធ្វើឱ្យ”នំខេក” នៃកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមកឱ្យធំជាងមុន ធ្វើឱ្យសមិទ្ធផល នៃការអភិវឌ្ឍអាចផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសនានា កាន់តែច្រើនឡើងៗដោយស្មើគ្នា។
–ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ លោក Xi Jinping ថ្លែងសុន្ទរកថានៅកិច្ចប្រជុំលើកទី ២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការសៀងហៃ

គ្រឹះនៃការអភិវឌ្ឍ
សន្តិសុខគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ បើគ្មានសន្តិសុខទេ ក៏គ្មានការអភិវឌ្ឍដែរ ។ ហេតុការណ៍អំពើហិង្សា និងភេរវកម្មដែលកើតឡើង នៅក្នុងតំបន់នេះនាថ្មីៗកន្លងទៅនេះ បង្ហាញឱ្យដឹងថា ការប្រឆាំងនឹង“កម្លាំងអាក្រក់ទាំងបី”នៅតែមានដំណើរផ្លូវវែងឆ្ងាយទៀត យើងត្រូវគាំពារសន្តិសុខ និងស្ថិរភាពក្នុងតំបន់ដែលជាអាទិភាព ក្នុងការងាររបស់អង្គការ សហប្រតិបត្តិការសៀងហៃ។
— ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៧ លោក Xi Jinping ថ្លែងសុន្ទរកថានៅកិច្ចប្រជុំលើកទី ១៧ ក្នុងក្រុមប្រឹក្សាប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការសៀងហៃ

ស្ពានសំខាន់
កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌មនុស្សជាតិ បន្តអភិវឌ្ឍជាបន្តបន្ទាប់ បានធ្វើជាស្ពានដ៏សំខាន់ សម្រាប់ប្រជាជននៃប្រទេសនានា ក្នុងការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងមិត្តភាព ។ តំបន់ប្រវត្តិសាស្ត្រនៅក្នុងរដ្ឋ ជាសមាជិកគឺជាទ្រព្យសម្បត្តិអរិយធម៌រួម របស់មនុស្សជាតិ ។ ប្រទេសចិនរីករាយសហការ ក្នុងការផ្តល់ការគាំទ្រ សម្រាប់ការជួសជុលឡើងវិញនូវតំបន់ប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវបុរាណវិទ្យា ក្នុងចំណោមប្រទេសនានា ។

–ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ លោក Xi Jinping ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី ១៦ នៅក្រុមប្រឹក្សាប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការសៀងហៃ

ឈាមស្រស់
ការពង្រីកការផ្លាស់ប្តូរបរទេស និងការស្រូបយកឈាមស្រស់ គឺជាតម្រូវការនៃការអភិវឌ្ឍ និងការរីកចម្រើនរបស់អង្គការ សហប្រតិបត្តិការសៀងហៃផ្ទាល់ ហើយក៏ស្របតាមគោលដៅ បើកចំហនិងបរិយាប័ន្ន ដែលអង្គការនេះតែងតែអនុវត្ត ។
–ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៤ លោក Xi Jinping ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំលើកទី ១៤ នៅក្រុមប្រឹក្សាប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការសៀងហៃ៕
អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top