ព័ត៌មានអន្តរជាតិ

Update៖ ប្រទេសរុស្ស៊ី អះអាងថា នៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន ស្ថិតក្រោមការគ្រប់គ្រង ដោយរុស្ស៊ីបានបោះឆ្នោត គាំទ្រដល់លោក ពូទីន

ប្រភព៖ AFP

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ប្រទេសរុស្ស៊ី បានអះអាងថា គណបក្ស United Russia ដែលគាំទ្រយ៉ាងដាច់អហង្ការ ចំពោះលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានឈ្នះសន្លឹកឆ្នោតក្នុងស្រុកនៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ី ។

វិមានក្រឹមឡាំងបានអះអាង យ៉ាងដូច្នេះថា បានបញ្ចូលទឹកដីភាគខាងកើត និងភាគខាងត្បូង កាលពីឆ្នាំមុន បើទោះបីជាមិនមាន ការគ្រប់គ្រងយោធាពេញលេញលើពួកគេក៏ដោយ ហើយចំពោះការបោះឆ្នោតវិញត្រូវបានអ៊ុយក្រែន និងសម្ព័ន្ធមិត្តផ្សេងៗបដិសេធថា ជាការបោកប្រាស់តែប៉ុណ្ណោះ ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ បានរាយការណ៍មកថា ទិន្នន័យដែលចេញផ្សាយដោយក្រុងម៉ូស្គូ និងមន្ត្រីតំណាង បានបង្ហាញថា អ្នកបោះឆ្នោតនៅក្នុងទឹកដីដែលរងទុក្ខដោយសង្រ្គាម ជាកន្លែងដែលអ៊ុយក្រែនកំពុងវាយបកមកវិញ បានគាំទ្រដល់បក្ស United Russia ជាមួយនឹងសំឡេងគាំទ្រជាង៧០ភាគរយនៃសន្លឹកឆ្នោតនៅក្នុងទឹកដីនីមួយៗ ។

គួរបញ្ជាក់ថា ការបោះឆ្នោតនេះ ក៏ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសរុស្ស៊ី នៅមុនការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅឆ្នាំក្រោយដែលរំពឹងថា នឹងពន្យារការគ្រប់គ្រងរបស់លោក ពូទីន រហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣០ ។

គូប្រជែងរបស់គាត់កំពុង និរទេសខ្លួន ឬជាប់ពន្ធនាគារ ហើយក្រុងម៉ូស្គូ បានរិះគន់ឧក្រិដ្ឋកម្ម ចំពោះជម្លោះរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ហើយបានឃុំខ្លួនមនុស្សរាប់ពាន់នាក់ សម្រាប់ដែលបានផ្សព្វផ្សាយ ចេញទៅខាងក្រៅ ។

អាជ្ញាធរបានរៀបចំការិយាល័យ បោះឆ្នោតតាមទូរស័ព្ទ នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោត នៅក្នុងតំបន់ Donetsk, Lugansk, Kherson និង Zaporizhzhia ជាកន្លែងដែល ក្រុងម៉ូស្គូបានអះអាងថា ការិយាល័យបោះឆ្នោតមួយ ត្រូវបានវាយប្រហារដោយយន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top