គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកមកវិញនូវទីក្រុង Klishchiivka ដែលជាទីប្រជុំជនដ៏សំខាន់មួយនៅភាគខាងត្បូងនៃទីក្រុងជួរមុខដ៏សំខាន់នៃតំបន់ Bakhmut ខណៈដែលខ្លួនបន្តការវាយលុកប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី ។
ជ័យជម្នះក្នុងសមរភូមិមានសារៈសំខាន់ជាពិសេសសម្រាប់អ៊ុយក្រែន ខណៈដែលប្រធានាធិបតី លោក Volodymyr Zelenskyy បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ទីកន្លែងដែលស្ថិតនៅសម័យសង្គ្រាម ជាលើកទី២របស់គាត់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយក្នុងគោលបំណងដើម្បីប្រមូលផ្តុំការគាំទ្រដល់អ៊ុយក្រែន ។
ប៉ុន្តែភាពរីកចម្រើននេះបានកើតឡើងនៅគ្រាដែលឥស្សរជនលោកខាងលិចជាន់ខ្ពស់ចំនួន២រូបបានព្រមានប្រឆាំងនឹងក្តីសង្ឃឹមនៃការបញ្ចប់ជម្លោះភ្លាមៗ ។
លោក Oleksandr Syrsky មេបញ្ជាការកងកម្លាំងជើងគោករបស់យោធាអ៊ុយក្រែន បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ក្រុងKlishchiivka ត្រូវបានដណ្តើមយកពីជនជាតិរុស្ស៊ី វិញហើយ” ។
លោក Zelenskyy បានកើតសរសើរដល់ទាហានដែលប្រយុទ្ធនៅជិតតំបន់ Bakhmut ដែលបានដណ្តើមយកក្រុង Klishchiivka មកវិញ ដោយបានថ្លែងនៅក្នុងសុន្ទរកថាកាលពីពេលល្ងាចរបស់គាត់ទៅកាន់ប្រទេសជាតិរបស់ខ្លួនថា “ធ្វើបានល្អ!” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា