ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលតាលីបង់ ស្នើសុំចូលរួមគម្រោងផ្លូវក្រវាត់ (Belt & Road) របស់ចិន

FMPRC

បរទេស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្តីទីរបស់រដ្ឋាភិបាលនៃក្រុមតាលីបង់ ប្រទេសអាហ្គានីស្ថានលោក Haji Nooruddin Azizi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាលបានស្នើសុំសមាជិកភាព នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) ហើយនឹងបញ្ជូនក្រុមបច្ចេកទេស ទៅទីក្រុងប៉េកាំងដើម្បីចរចានេះ។

ថ្មីនេះរដ្ឋាភិបាលក្រុងកាប៊ូល ក៏បានបញ្ជូនគណៈប្រតិភូ ទៅចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនៅទីក្រុងប៉េកាំង ដែលបានបញ្ចប់កាលពីថ្ងៃពុធ។ អាហ្វហ្គានីស្ថានស្ថិតក្នុងចំណោមប្រទេសចំនួន៣៥ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍បៃតងនៅខាងក្រៅកិច្ចប្រជុំកំពូល។

លោក Azizi បានប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មានរបស់រ៉យទ័រថា ៖យើងបានស្នើសុំប្រទេសចិនឱ្យអនុញ្ញាតឱ្យយើង ជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

គួរឲ្យដឹងដែរថាច្រករបៀងសេដ្ឋកិច្ចនេះ គឺជាផ្នែកមួយដ៏សំខាន់នៃ BRI ដែលជាហេដ្ឋារចនាសម្ព័ន្ធ ដ៏សំខាន់របស់ចិននៅក្នុងអាស៊ី ដែលស្វែងរកការសម្របសម្រួលពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ រវាងបណ្តាសមាជិកទាំងអស់៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top