បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោកVladimir Zelensky បានទទួលស្គាល់ការពិតដែលថា កងទ័ពរបស់ក្រុងគៀវនាពេលនេះ មិនបានទទួលលទ្ធផលល្អដូចការរំពឹងទុកនោះ នេះបើយោងតាមបទសម្ភាសន៍មួយចេញផ្សាយដោយ AP កាលពីថ្ងៃសុក្រ។
ការដកស្រង់ព័ត៌មានដែលធ្វើឡើងដោយកាសែត RT បានឲ្យដឹងទៀតថាលោក និងសម្ព័ន្ធមិត្តពីមុនបានរិះគន់ថ្នាក់ដឹកនាំយោធារបស់ប្រទេសនេះហើយដោយបានពណ៌នាអំពីស្ថានភាពបច្ចុប្បន្នថាជាភាពទាល់ច្រក។
ការអត្ថាធិប្បាយថ្មីនេះ មានភាពផ្ទុយស្រឡះទៅនឹងការព្យាករណ៍ពីទីក្រុងគៀវ មុនពេលការវាយលុកនៅរដូវក្ដៅដ៏គួរឱ្យញញើតរបស់ខ្លួន ដែលរួមបញ្ចូលការសន្យាក្នុងការដណ្តើមយកមកវិញនូវគ្រីមៀយ៉ាងឆាប់រហ័ស។
លោក Valery Zaluzhny ឧត្តមសេនីយកំពូលរបស់អ៊ុយក្រែន បានប្រើពាក្យនេះកាលពីដើមខែវិច្ឆិកា ដោយបង្កឱ្យមានការរិះគន់ពីមន្ត្រីជាន់ខ្ពស់ស៊ីវិល និងការស្តីបន្ទោសពីប្រធានាធិបតី ដែលបានដាស់តឿនឧត្តមសេនីយកុំឱ្យចូលរួមក្នុងនយោបាយទៀតផង៕ ប្រែសម្រួល៖ស៊ុនលី