ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ប្រកាសអំពីដំណើរទស្សនកិច្ច របស់លោក Putin ទៅកាន់មជ្ឈឹមបូព៍ា

RT News

បរទេស៖ វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងមជ្ឈិមបូព៌ា ក្នុងចំណោមប្រធានបទផ្សេងទៀត វិមានក្រឹមឡាំងបានប្រកាស កាលពីថ្ងៃអង្គារដោយបន្ថែមថា លោកនឹងជួបប្រធានាធិបតីអ៊ីរ៉ង់ នៅពេលត្រឡប់មកវិញផងដែរ ។

យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov មេដឹកនាំរុស្ស៊ីនឹងធ្វើទស្សនកិច្ច ប្រទេសទាំងពីរនៅថ្ងៃពុធ ហើយពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេង ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ រួមទាំងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលកំពុងបន្ត ។

អ្នកនាំពាក្យរបស់ប្រធានាធិបតី ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Putin រំពឹងថា នឹងជួបគ្នានៅទីក្រុងមូស្គូជាមួយសមភាគីអ៊ីរ៉ង់លោក Ebrahim Raisi ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tasnim របស់អ៊ីរ៉ង់ ធ្លាប់បានរាយការណ៍ថាលោកប្រធានាធិបតី Raisi នឹងត្រូវអមដំណើរដោយ គណៈប្រតិភូមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងអ្នកតំណាងនៃរង្វង់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសផង ដើម្បីធ្វើដំណើរមកកាន់ប្រទេសរុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top