ព័ត៌មានអន្តរជាតិ

លោក បៃដិន មានការខូចចិត្ត ចំពោះការបាត់បង់មនុស្ស ៨នាក់ ក្នុងការធ្លាក់យន្តហោះ Osprey របស់យោធាអាមេរិក នៅប្រទេសជប៉ុន

Kyodo

តូក្យូ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា លោក និងភរិយារបស់លោក “ខូចចិត្ត” ចំពោះការបាត់បង់ សមាជិកយោធា អាមេរិកចំនួន ៨នាក់ បន្ទាប់ពីយន្តហោះយោធា Osprey បានធ្លាក់នៅឯឆ្នេរសមុទ្រ ភាគនិរតី នៃប្រទេសជប៉ុន កាលពីសប្តាហ៍មុន អំឡុងពេលសមយុទ្ធជាទម្លាប់ ។

លោក បៃដិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសរសើរបុគ្គលិកយោធាអាមេរិក និងក្រុមគ្រួសាររបស់ពួកគេថា “ចាប់តាំងពីពេលនោះមក យើងបានផ្តោតលើការ ស្វែងរក និងការសង្គ្រោះ ដែលបានបញ្ចប់នៅថ្ងៃនេះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង អស់មួយសប្តាហ៍” ដោយសរសើរបុគ្គលិក យោធាអាមេរិក និងក្រុមគ្រួសារ របស់ពួកគេថាជា “ឆ្អឹងខ្នង” របស់ប្រទេស។

លោក បៃដិន បានលើកឡើងថា “ប្រជាជាតិរបស់យើង ទាំងមូលកាន់ទុក្ខ ចំពោះការបាត់បង់សោកនាដកម្មនេះ” ។ លោកក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការរបស់ខ្លួន ក្នុងការអនុវត្តប្រតិបត្តិការរុករក និងជួយសង្គ្រោះ។

គិតត្រឹមថ្ងៃច័ន្ទ សមាជិកសេវាកម្មរបស់សហរដ្ឋអាមេរិកចំនួន ៦នាក់ក្នុងចំណោម ៨នាក់នៅលើយន្តហោះត្រូវបានបញ្ជាក់ថា បានស្លាប់ ហើយនៅសល់ ៣នាក់ទៀតត្រូវបានរកឃើញឡើងវិញ ហើយយោធាអាមេរិកនៅតែព្យាយាម ស្វែងរកសាកសពអ្នកបាត់ខ្លួនពីរនាក់ទៀត។

បញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពអាកាសបាននិយាយដោយឡែកពីគ្នាកាលពីថ្ងៃអង្គារថា ទាំង ៨នាក់ត្រូវបានកំណត់អត្តសញ្ញាណ ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរបស់យោធាសហរដ្ឋអាមេរិកបានប្តូរទៅរបៀបស្វែងរក និងសង្គ្រោះ។

បញ្ជាការបានឲ្យដឹងថា “ការផ្លាស់ប្តូរពីប្រតិបត្តិការ ជួយសង្គ្រោះទៅប្រតិបត្តិការ សង្គ្រោះកើតឡើង នៅពេលដែលការប្តេជ្ញាចិត្ត ត្រូវបានធ្វើឡើងថា អ្នកនៅរស់រានមានជីវិត មិនទំនងជាមាននោះទេ” ដោយបន្ថែមថាកិច្ចខិតខំប្រឹងប្រែង របស់យោធានឹងផ្តោតលើការ ស្វែងរកទីតាំង និងការសង្គ្រោះអដ្ឋិធាតុ និងបំណែកយន្តហោះទាំងអស់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top