បរទេស ៖ អតីតមេដឹកនាំរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃសុក្រថា ការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថាលោកនឹងឈរឈ្មោះម្តងទៀត នៅឆ្នាំក្រោយ គឺជាសកម្មភាព សមហេតុផល ដោយពិចារណា លើស្ថានភាពពិភពលោកបច្ចុប្បន្ន។
យោងតាមការចេញផ្សាយរបស់ RT ការអត្ថាធិប្បាយ របស់លោក Medvedev បានធ្វើឡើងបន្ទាប់ពីលោក Putin បានប្រកាសជាផ្លូវការ នៅមុនថ្ងៃដែលលោកនឹងស្វែង រកការបោះឆ្នោតឡើងវិញ នៅឆ្នាំ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្តល់ដល់ប្រព័ន្ធផ្សព្វផ្សាយ ដោយជំនួយការរបស់លោក អតីតប្រធានាធិបតី Medvedev បានថ្លែងថា ដោយពិចារណាលើស្ថានភាពសកលលោក និងក្នុងរយៈពេលដែលរុស្ស៊ីកំពុងឆ្លងកាត់ ការសម្រេចចិត្តរបស់លោក Putin គឺ ពិតជាសមហេតុសមផល និងត្រឹមត្រូវបំផុត។
លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ត្រូវបានដកស្រង់សម្តីថា ការងាររបស់គាត់ជាប្រធានាធិបតីត្រូវតែបន្ត៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
