បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT យ៉ាងហោចណាស់បុគ្គលិកពីរនាក់ នៅស្ថានទូតអាមេរិកក្នុងទីក្រុងម៉ាឌ្រីដ ត្រូវបានបណ្តេញចេញ ពីប្រទេសអេស្បាញដោយស្ងាត់ៗ ពីបទសង្ស័យជ្រើសរើសភ្នាក់ងារ ពីមជ្ឈមណ្ឌលស៊ើបការណ៍ សម្ងាត់ជាតិ (CNI) របស់ប្រទេសនេះ ដើម្បីទទួលបានព័ត៌មានកំពូល របស់រដ្ឋាភិបាល ។
យោងតាមកាសែតក្នុងស្រក មន្ត្រីចារកម្មអេស្ប៉ាញពីរនាក់ ត្រូវបានចាប់ខ្លួនកាលពីពីរខែមុន បន្ទាប់ពីការត្រួតពិនិត្យផ្ទៃក្នុង បានបង្ហាញថា ពួកគេបានទទួលបានព័ត៌មាន សំងាត់ដែលមិនត្រូវការ សម្រាប់ការងាររបស់ពួកគេ និងដែលជាព័ត៌មាន ពួកគេគ្មានសិទ្ធិទទួល។
ការស៊ើបអង្កេតបានរកឃើញថា យ៉ាងហោចណាស់មានម្នាក់ ក្នុងចំណោមពួកគេត្រូវបានសូកប៉ាន់ដោយភ្នាក់ងារអាមេរិក។ ហេតុការណ៍នេះមិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈទេ ខណៈតុលាការអេស្បាញបានបញ្ជា ឱ្យរក្សាការសម្ងាត់លើករណីនេះ។
រដ្ឋមន្ត្រីការពារជាតិអេស្បាញ លោក Margarita Robles បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទីក្រុង Madrid លោកស្រី Julisa Reynoso ដើម្បីសុំការពន្យល់ ។ អ្នកការទូតរូបនេះ បាននិយាយថា នាងមិនបានដឹងពីអ្វី ដែលបានកើតឡើង នោះទេ បានសុំទោស និងសន្យាថានឹងសហការជាមួយ នឹងការស៊ើបអង្កេតនេះ តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ស៊ុនលី