ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូថា រុស្ស៊ី នឹងមិនអនុញ្ញាតឱ្យរដ្ឋណាស៊ី នៅជាប់ព្រំដែន ជាមួយខ្លួនឡើយ

Sputnik

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូនឹងមិនអនុញ្ញាត ឱ្យអ៊ុយក្រែនបន្តធ្វើជា “រដ្ឋណាស៊ី” ដែលបង្កការគំរាមកំហែងដល់ទាំងរុស្ស៊ី និងប្រទេសដទៃទៀតនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ AFP ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោកស្រី Zakharova បានបញ្ជាក់ថា គោលដៅនៃ “ការបំផ្លិចបំផ្លាញ” និង “គ្មានយោធា” ទៅលើអ៊ុយក្រែន ដូចដែលបានប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅពេលចាប់ផ្តើមនៃជម្លោះក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នៅតែមិនផ្លាស់ប្តូរ។ យោងតាមលោកស្រី Zakharova ព្រឹត្តិការណ៍ជុំវិញវិបត្តិអ៊ុយក្រែន បានបញ្ជាក់ពីជំនឿរបស់រុស្ស៊ីចំពោះភាពចាំបាច់ នៃការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួន។

លោកស្រី Zakharova ពន្យល់ថា “តាំងពីដើមដំបូងនៃអរិភាពមក គឺ ពួកនេអូណាស៊ី [អ៊ុយក្រែន] បាននិងកំពុងប្រើប្រជាជនស៊ីវិលជា ‘ខែលការពារមនុស្ស’ និងធ្វើបាបអ្នកទោសសង្គ្រាមរុស្ស៊ីយ៉ាងព្រៃផ្សៃ។ គោលដៅចម្បងរបស់ពួកគេនៅក្នុងជម្លោះនេះ គឺដើម្បីសម្លាប់ជនជាតិរុស្ស៊ីឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន”

នៅពេលសួរអំពីលទ្ធភាពនៃ ការដោះស្រាយជម្លោះនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះ បាននិយាយថា មធ្យោបាយតែមួយគត់ដើម្បីឈានទៅដល់ “សន្តិភាពដ៏យូរអង្វែង” គឺការបំពេញតាមការទាមទារទាំងអស់ របស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាព។ “វាចាំបាច់ដើម្បីបញ្ជាក់ពីស្ថានភាពអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ និងគ្មានអាវុធនុយក្លេអ៊ែររបស់អ៊ុយក្រែន អនុវត្តការគ្មានយោធា និងការបំផ្លិចបំផ្លាញរបស់ខ្លួន ទទួលស្គាល់ការពិតនៃដែនដីថ្មី និងធានាសិទ្ធិរបស់ពលរដ្ឋនិយាយភាសារុស្ស៊ី និងជនជាតិភាគតិចដែលរស់នៅក្នុងប្រទេសនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top