ព័ត៌មានអន្តរជាតិ

តារាសម្តែងហូលីវូដរឿង Speed ​​Racer និងកូនស្រីតូចពីរនាក់ បានស្លាប់ដោយ ការធ្លាក់យន្តហោះ នៅសមុទ្រ Caribbean

រូបភាពពី៖​ AFP

បរទេស៖ តារាសម្តែងហូលីវូដម្នាក់គឺ Christian Oliver និងកូនស្រីតូចពីរនាក់របស់លោកបានស្លាប់ បន្ទាប់ពីសាកសពចំនួន ៤នាក់ត្រូវបានរកឃើញពីយន្តហោះដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនៅកោះ Caribbean កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៍មាន NBC NEWS ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា Christian Oliver អាយុ 51 ឆ្នាំ ដែលមានឈ្មោះពិតថា Christian Klepser ហើយធ្លាប់សម្តែងក្នុងរឿងដូចជា “Speed ​​Racer” “The Good German” និង “Valkyrie” បានជិះលើយន្តហោះខ្នាតតូច នៅពេលដែលយន្តហោះនោះជួបការលំបាក និងបានចុះចតក្នុងមហាសមុទ្រ។ នេះបើយោងតាមប៉ូលិស Royal St. Vincent និងកងកម្លាំងប៉ូលីស Grenadines ។

ប៉ូលីសបាននិយាយថា ក្នុងចំណោមអ្នកស្លាប់មានកូនស្រីរបស់លោក Madita Klepser អាយុ ១០ ឆ្នាំ និង Annik Klepser អាយុ ១២ ឆ្នាំ រួមទាំងអ្នកបើកយន្តហោះ និង Robert Sachs ។

ប៉ូលីសបាននិយាយថា យន្តហោះដែលមានម៉ាស៊ីនតែមួយ ទើបតែបានហោះចេញពីកោះ Becquia ដែលជាកោះដ៏តូចមួយដែលពេញនិយមរបស់អ្នកទេសចរ និងជាផ្នែកមួយនៃប្រជាជាតិ Caribbean នៃ St. Vincent និង Grenadines បន្ទាប់ពីពេលថ្ងៃព្រហស្បតិ៍៕ ប្រែសម្រួលៈ ណៃ តុលា

To Top