ព័ត៌មានអន្តរជាតិ

យុទ្ធសាស្ត្រការទូត “ឫស្សី” របស់វៀតណាម៖ មិនដល់៣ខែផង វៀតណាមផ្លាស់ប្តូរ ទំនាក់ទំនងកាន់តែជិតស្និត ទាំងជាមួយអាមេរិក និង ចិន

រូបភាព៖ by Ha Nguyen

បរទេស៖ អគ្គលេខាធិការបក្ស របស់ប្រទេសវៀតណាម លោក ង្វៀន ពូទ្រុង បានសាទរចំពោះ ភាពប្រសើរឡើង នៃទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក និងចិន ថាជាការកើនឡើងដ៏សំខាន់ នៅក្នុងយុទ្ធសាស្ត្រការទូត Bamboo Diplomacy ឬ ការទូត “ឫស្សី” របស់ប្រទេសវៀតណាម ក្នុងការធ្វើឱ្យមានតុល្យភាពទំនាក់ទំនង ជាមួយមហាអំណាច។ Bamboo Diplomacy” យកឈ្មោះចេញពីដើមឬស្សី ដែលមានប្រព័ន្ធឫសរឹងមាំ និងមែកដែលអាចបត់បែនបាន ដែលជានិមិត្តរូបនៃភាពធន់ និងការសម្របខ្លួន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីឆ្នាំមុន វៀតណាមបានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping តិចជាងបីខែផង ដោយផ្លាស់ប្តូរទំនាក់ទំនងកាន់តែជិតស្និតជាមួយមហាអំណាចទាំងពីរ ដែលប្រទេសមហាអំណាចទាំងពីរចង់ចែចូវទោសវៀតណាម, នេះបើយោងតាមអ្នកជំនាញដែលសម្ភាសន៍ដោយ VOA។

រវាងការផ្លាស់ប្តូរទាំងពីរនេះ វៀតណាមបានលើកជប៉ុនទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រទាំង៦របស់ខ្លួន រួមជាមួយនឹងសហរដ្ឋអាមេរិក និងចិន។

នៅពេលថ្លែងសុន្ទរកថាក្នុងសន្និសីទការទូតជាតិលើកទី ៣២ នាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ លោក ង្វៀន ពូទ្រុង បាននិយាយថា ប្រពៃណីការទូតរបស់វៀតណាមបានបង្កប់យ៉ាងជ្រៅជាមួយនឹងខ្លឹមសារនៃដើមឬស្សីរបស់វៀតណាម ដែលមាន “ឫសរឹងមាំ” និង “មែកដែលអាចបត់បែនបាន”។

ការទូតវៀតណាម យោងទៅតាមមេដឹកនាំបក្ស គួរតែមានលក្ខណៈសម្របខ្លួន និងអាចបត់បែនបាន ស្របតាមគោលការណ៍ស្នូលនៃ “រឹងមាំក្នុងគោលបំណង បត់បែនតាមយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top