ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បញ្ជាជាសាធារណៈ ដល់ក្រុមវេជ្ជបណ្ឌិត ១៣រូប ឲ្យចូលបម្រើការងារវិញ ក្រោយធ្វើកុបកម្ម

AFP

សេអ៊ូល ៖ កាលពីល្ងាចថ្ងៃសុក្រ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជាជាសាធារណៈ ដល់ក្រុមវេជ្ជបណ្ឌិតចំនួន១៣រូប ដែលយ៉ាងហោចណាស់ មានអ្នកខ្លះបានបញ្ចេញសំឡេង អំពីការដើរចេញដោយគ្រូពេទ្យ ប្រហែល៩.០០០នាក់ ជុំវិញផែនការកំណែទម្រង់ប្រព័ន្ធ សុខាភិបាល ដើម្បីចូលធ្វើការ ឬប្រឈមនឹងការដាក់ពិន័យ ។

ការជូនដំណឹងផ្លូវច្បាប់ជាសាធារណៈ គឺជាសញ្ញា ចុងក្រោយបង្អស់នៃជំហរដ៏រឹងរូសរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះគ្រូពេទ្យសិក្ខាកាម ដែលចូលរួមក្នុងការដើរ ចេញពីការងារ ឬរិះគន់ទៅលើផែនការ កំណែទម្រង់នេះ បន្ទាប់ពីប៉ូលិសក្នុងតំបន់បានឆ្មក់ ចូលដល់ទីតាំងមន្ត្រី នៃសមាគមគ្រូពេទ្យកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបុណ្យសាធារណៈនៅក្នុងប្រទេសកូរ៉េខាងត្បូង ។

ក្រសួងសុខាភិបាលបានបង្ហោះ នៅលើគេហទំព័ររបស់ខ្លួននូវលេខអាជ្ញាប័ណ្ណ និងមន្ទីរពេទ្យរបស់ក្រុមវេជ្ជបណ្ឌិតចំនួន១៣ រូបដោយបញ្ជាឱ្យពួកគេវិល ត្រឡប់ទៅធ្វើការវិញ ឬអាចត្រូវព្យួរអាជ្ញាប័ណ្ណ ឬប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌ ។

ឈ្មោះរបស់ក្រុមវេជ្ជបណ្ឌិតត្រូវបានកែប្រែមួយផ្នែក ប៉ុន្តែយ៉ាងហោចណាស់ មានអ្នកខ្លះហាក់ដូចជាគ្រូពេទ្យបណ្តុះបណ្តាល ដែលបានលើកឡើង ជាពិសេសអំពីការដើរចេញ និងការរិះគន់រដ្ឋាភិបាល រួមទាំងលោក Park Dan ប្រធានសមាគមអ្នកហាត់ការ និងប្រជាជនកូរ៉េផងដែរ ។

កាលពីថ្ងៃសុក្រ អាជ្ញាធរបានបង្កើនសម្ពាធដើម្បីបញ្ចប់ការ ដើរចេញពីការងារ ដោយប៉ូលិសកូរ៉េខាងត្បូង បានបើកការវាយឆ្មក់មួយសំដៅ ទៅលើមន្ត្រីនៃសមាគមគ្រូពេទ្យកូរ៉េ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top