វ៉ាស៊ីនតោន៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសុក្រថា វាសមហេតុផលក្នុងការវាយតម្លៃថា សព្វាវុធរបស់សហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ដល់អ៊ីស្រាអែល អាចត្រូវបានប្រើប្រាស់ដោយរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ (IHL)។
រដ្ឋបាលលោក បៃដិន បានឲ្យដឹងនៅក្នុងរបាយការណ៍ហួសកាលកំណត់ ដែលព្រាងដោយក្រសួងការបរទេស និងបញ្ជូនទៅសភាថា សហរដ្ឋអាមេរិកមិនត្រូវបានចែករំលែកជាមួយ “ព័ត៌មានពេញលេញ” ដោយអ៊ីស្រាអែល “ដើម្បីផ្ទៀងផ្ទាត់ថាតើអត្ថបទការពារជាតិរបស់សហរដ្ឋអាមេរិក” ដែលគ្របដណ្តប់ដោយរបាយការណ៍នេះ ដែលបានវាយតម្លៃការប្រើប្រាស់ អាវុធ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដោយអ៊ីស្រាអែល ក្នុងអំឡុងពេលចាប់ពីថ្ងៃទី០៧ ខែតុលា នៅពេលដែលក្រុមហាម៉ាស់ បានវាយប្រហារអ៊ីស្រាអែល ដល់ចុងខែមេសា “ត្រូវបានប្រើប្រាស់ជាពិសេសនៅក្នុងសកម្មភាព ដែលត្រូវបានចោទប្រកាន់ថា ជាការរំលោភលើ IHL ឬ (ច្បាប់សិទ្ធិមនុស្សអន្តរជាតិ) នៅក្នុងតំបន់ហ្គាហ្សា” ។
របាយការណ៍បានឲ្យដឹងថា “ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធប្រតិបត្តិការមួយ ចំនួនរបស់អ៊ីស្រាអែល គឺជាប្រភពដើមរបស់សហរដ្ឋអាមេរិក” ហើយទំនងជាត្រូវបានចូលរួមនៅក្នុង ឧប្បត្តិហេតុដែលបង្កើន ការព្រួយបារម្ភអំពី ការអនុលោមតាម IHL របស់អ៊ីស្រាអែល។
របាយការណ៍ដែលត្រូវបានគេស្គាល់ថាជាអនុស្សរណៈសន្តិសុខជាតិលេខ ២០ (NSM-20) ដែលលោក បៃដិន បានបញ្ជាកាលពីខែកុម្ភៈ បានបន្តថា ” វាពិបាកក្នុងការវាយតម្លៃ ឬឈានដល់ការរកឃើញ ទាំងស្រុងលើឧប្បត្តិហេតុនីមួយៗ។
របាយការណ៍បានឲ្យដឹងថា វាសមហេតុផលក្នុងការវាយតម្លៃថា អត្ថបទការពារជាតិដែលគ្របដណ្តប់ក្រោម NSM-20 ត្រូវបានប្រើប្រាស់ដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ក្នុងករណីដែលមិនស្របនឹងកាតព្វកិច្ច IHL របស់ខ្លួន ឬជាមួយនឹងការអនុវត្តល្អបំផុត ដែលបានបង្កើតឡើង សម្រាប់កាត់បន្ថយការខូចខាតជនស៊ីវិល។
របាយការណ៍បន្ថែមថា “ខណៈពេលដែលអ៊ីស្រាអែល មានចំណេះដឹង បទពិសោធន៍ និងឧបករណ៍ ដើម្បីអនុវត្តការអនុវត្តល្អបំផុត សម្រាប់កាត់បន្ថយការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនៅក្នុងប្រតិបត្តិការយោធារបស់ខ្លួន លទ្ធផលនៅលើដី រួមទាំងកម្រិតខ្ពស់ នៃជនស៊ីវិល ដែលបាត់បង់ជីវិត បង្កើនសំណួរជាច្រើនថា តើកងកម្លាំងការពារអ៊ីស្រាអែល ជាការប្រើប្រាស់ពួកវា ប្រកបដោយប្រសិទ្ធភាពក្នុងគ្រប់ករណីទាំងអស់”៕
ប្រែសម្រួល ឈូក បូរ៉ា