ញ៉ូដេលី៖ អាជ្ញាធរឥណ្ឌាក្នុងរដ្ឋធានីបានបញ្ជាឱ្យបិទសាលារៀននៅដើមរដូវវិស្សមកាលនារដូវក្ដៅនេះ ក្រោយពីសីតុណ្ហភាពឡើងដល់៤៧,៤អង្សាសេ ជាមួយគ្នានេះដែរ ក្រុងញ៉ូដេលី បានរងឥទ្ធិពលដោយ “រលកកម្ដៅខ្លាំង” ។
មន្ត្រីក្រុងញ៉ូដេលី បានស្នើឱ្យបិទសាលារៀនដោយ “មានប្រសិទ្ធិភាពជាបន្ទាន់” ដោយសារតែកម្តៅខ្លាំង នេះបើយោងតាមបទបញ្ជារបស់រដ្ឋាភិបាលដែលដកស្រង់ដោយកាសែត Hindustan Times ដែលបានចុះផ្សាយឲ្យដឹងនៅថ្ងៃអង្គារនេះ ដោយកាត់បន្ថយរយៈពេលខ្លី២ទៅ៣ថ្ងៃ ។
ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌាបានព្រមានអំពី “លក្ខខណ្ឌរលកកម្តៅធ្ងន់ធ្ងរ” នៅក្នុងសប្តាហ៍នេះ ដោយបារតឡើងដល់កម្រិតកំពូល៤៧,៤អង្សាសេ នៅតំបន់ជាយក្រុង Najafgarh នៃទីក្រុង ញ៉ូដេលី កាលពីថ្ងៃចន្ទ ដែលជាសីតុណ្ហភាពក្តៅបំផុតទូទាំងប្រទេស ។
អាជ្ញាធរនៅក្នុងរដ្ឋផ្សេងទៀត រួមទាំងរដ្ឋ Haryana, Madhya Pradesh, Punjab និង Rajasthan ក៏បានបញ្ជាឱ្យបិទសាលារៀនផងដែរ ។
ប៉ុន្តែការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនឆ្នាំបានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យរលកកម្តៅកាន់តែយូរ ញឹកញាប់ និងកាន់តែខ្លាំងឡើៗ ។
នាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌា បានព្រមានពីផលប៉ះពាល់នៃកម្តៅមកលើសុខភាព ជាពិសេសចំពោះទារក ចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា