ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលទីក្រុងគៀវ កំពុងបញ្ជាទិញ អាវុធខុសច្បាប់មួយ ចំនួនមកបំពេញតំរូវការ

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទីក្រុងគៀវ កំពុង​បង្ខំចិត្ត​ស្វែង រក​ជម្រើសថ្មីៗក្នុងការផ្គត់ផ្គង់ និង​ជួនកាល​ប្រភព​អាវុធ​ខុស​ច្បាប់​ ដើម្បី​បង្កើត​ការផ្គត់ផ្គង់​ មិន​គ្រប់គ្រាន់​របស់​បស្ចិមប្រទេស​ ។​

ការលើកឡើងដែលបានធ្វើឡើងដោយស្ថាបនិក នៃក្រុមហ៊ុន​ទីភ្នាក់ងារ​លទ្ធកម្ម​ការពារជាតិ ​អ៊ុយក្រែន​និង​ជា​នាយករង​លោកនៃអង្គភាពផងគឺលោក Vladimir Pikuzo បានបង្ហាញ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អង់គ្លេស The Times ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃអាទិត្យ។

អ្វី​ដែល​នាំ​ឱ្យ​អ៊ុយក្រែន​ចាប់​ផ្តើម​សម្លឹង​មើលទៅប្រភពថ្មី​សម្រាប់​សព្វាវុធ​គឺ​ការពិតដែលថា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​នៃ​ជម្លោះ​មាន​តែ​អាវុធ​ប្រមាណ ៦០ភាគរយ នៃ​អាវុធ​ដែល​ប្រើប្រាស់​ដោយ​កងកម្លាំង​ប្រដាប់អាវុធ​របស់​ប្រទេស​នេះ​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​លោកខាងលិច ចំណែក​ឯ​ក្រុងគៀវ​ត្រូវ​ទិញ​តាម​រយៈ​ប្រទេស​ផ្សេងបន្ថែមទៅវិញ។

ទីភ្នាក់ងារដែលលោក Pikuzo បានបង្កើត ឡើងក្នុងខែកក្កដា ឆ្នាំ២០២២ ដែលទាញយកមូលនិធិពី ថវិកាការពារជាតិរបស់អ៊ុយក្រែន មានគោលបំណងធានានូវអាវុធបន្ថែមទៀតសម្រាប់យោធាហើយអង្គការ​នេះ​ស្វែងរកតែ​សព្វាវុធ​ដែល​មិន​បាន​ស្តុកទុក ឬ​ផលិត​ក្នុង​ប្រទេស​ណាតូ ឡើយដែលក្នុងនោះរួមទាំង​សព្វាវុធ​សម័យ​សូវៀតជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top