កិច្ចប្រជុំកំពូល ប្រទេសG7 ឆ្នាំ២០២៤ ដែលបានដំណើរការអស់រយៈពេលបីថ្ងៃ បានបិទបញ្ចប់នៅប្រទេស អ៊ីតាលី នាពេលថ្មីៗនេះ ។ នៅក្នុងសេចក្តី ប្រកាសរួម នៃកិច្ចប្រជុំកំពូលនេះ ប្រទេសG7បានគូសបញ្ជាក់ នូវ”សាមគ្គីភាពនិងឯកភាព”លើសពី១០ដង ប៉ុន្តែមិនបានឈានដល់ សមិទ្ធផលជាក់ស្តែង នោះទេ ។ ស្របពេលដែលកិច្ចប្រជុំកំពូលនេះ បានបើកធ្វើ សកម្មភាពតវ៉ាជាច្រើន ក៏បានធ្វើឡើងនៅតំបន់ជុំវិញ កន្លែងប្រជុំផងដែរ ។ “ក្លឹបក្រុមសម្ព័ន្ធតូច” ដែលមិនអាចឆ្លើយតបប្រកប ដោយប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមជាសកល កំពុងត្រូវចោទជាមន្ទិលសង្ស័យ កាន់តែច្រើនឡើងៗ។ កាសែត《Berlin Morning Post》 របស់អាល្លឺម៉ង់បានថ្លែងថា ថ្ងៃនៃប្រទេសមហាអំណាច ចាស់ជិតដល់ទីបញ្ចប់ហើយ ។ រីឯកាសែត Politico របស់អាមេរិក បាននិយាយត្រង់ៗថា កិច្ចប្រជុំកំពូលនេះ មើលទៅហាក់ដូចជា “អាហាររាត្រីចុងក្រោយ” ដែលជាការជួបជុំគ្នារវាងមេដឹកនាំ”អន់បំផុត” នៃប្រទេសG7 ក្នុងរយៈពេលជាច្រើនឆ្នាំមក ។
ហេតុអ្វីបានជាកិច្ចប្រជុំកំពូល នៃប្រទេសG7 ដែលធ្លាប់មានភាពរុងរឿង បានបញ្ចប់ដោយមានភាពងងឹក អាប់អួបែបនេះ?
ជាដំបូង មេដឹកនាំភាគច្រើន របស់រដ្ឋសមាជិក នៃប្រទេសG7សុទ្ធតែធ្លាក់ក្នុងភាពជាប់គាំង ខាងនយោបាយក្នុងកម្រិតផ្សេងៗពីគ្នា៖ បក្សកាន់ អំណាច របស់ប្រទេស ទាំងពីរបារាំង និងអាល្លឺម៉ង់បានទទួលបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប នាពេលកន្លងទៅ បក្សកាន់អំណាច ដែលដឹកនាំដោយ នាយករដ្ឋមន្ត្រីអង់គ្លេស ប្រហែលមិនអាចរក្សាបាន ថានៈក្នុងការបោះឆ្នោតសកលនាពេលខាងមុខ អាត្រាគាំទ្រគណៈរដ្ឋមន្ត្រី របស់នាយករដ្ឋមន្ត្រីជប៉ុន បានបំបែកកំណត់ត្រាទាបថ្មីជាម្តងទៀត អាមេរិកក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំនេះដែរ ប៉ុន្តែអាត្រាគាំទ្រ របស់លោកBiden បានធ្លាក់ចុះ ជាបន្តបន្ទាប់ ។ ឥស្សរជនវិភាគបានចង្អុលបង្ហាញ យ៉ាងមុតៗ ភាពជាប់គាំង ដែលប្រទេសG7 កំពុងប្រឈមមុខថា “ប្រសិនបើអ្នក មិនមានកិត្យានុភាព នៅក្នុងស្រុក តើម្ដេចនឹងអាចមានកិត្យានុភាព នៅលើឆាកពិភពលោកបានទៅ?”
ទីពីរ ការបង្កើតឡើងរបស់ ប្រទេសG7ដើមឡើយ គឺដើម្បីរួមគ្នាដោះស្រាយវិបត្តិសេដ្ឋកិច្ច និងរូបិយវត្ថុពិភពលោក និងធ្វើកិច្ចសម្របសម្រួល ចំពោះគោល នយោបាយសេដ្ឋកិច្ច ។ ប៉ុន្តែ នៅពេលដែលសេដ្ឋកិច្ចពិភពលោក ប្រឈមមុខនឹងការសាកល្បង ដ៏ធ្ងន់ធ្ងរម្តងទៀត ប្រទេសG7 ដែលដឹកនាំដោយអាមេរិក គ្មានដំណោះស្រាយអ្វីទាល់តែសោះលើប្រធានបទសកលសំខាន់ៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឡើយ ផ្ទុយទៅវិញ វាបានបង្កការបដិបក្ខគ្នាជាក្រុម និងបង្កើតការបំបែកបំបាក់ និងភាពចលាចលជាបន្តបន្ទាប់ ដែលបានបណ្តាលឱ្យកម្លាំង ឥទ្ធិពលនិងទំនុកចិត្ត សាធារណៈអន្តរជាតិ របស់ខ្លួន ធ្លាក់ចុះយ៉ាងខ្លាំង ។ កិច្ចប្រជុំកំពូល នៃប្រទេសG7 បានប្រែពីកន្លែងសម្រាប់ពិគ្រោះពិភាក្សា អំពីបញ្ហាសេដ្ឋកិច្ចពិភពលោក ទៅជាវេទិកាមួយ ដែលជាប់ពាកក់ព័ន្ធ នឹងនយោបាយនិងសម្រាប់ធ្វើបដិបក្ខគ្នាជាក្រុម ។
ជាពិសេស ក្នុងរបៀបវារៈ នៅ ថ្ងៃចុងក្រោយ កិច្ចប្រជុំកំពូលនៃប្រទេសG7 បានឃោសនាបំប៉ោង លើបញ្ហាពាក់ព័ន្ធចិនម្តងទៀត ពិគ្រោះពិភាក្សា ស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ តាមតែទំនើងចិត្ត ហើយនិយាយផ្តេសផ្តាសចំពោះបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន។លោកLin Jianអ្នកនាំពាក្យក្រសួងការ បរទេសចិន បានលើកឡើងយ៉ាងច្បាស់ថា ប្រទេសG7 មិនអាចតំណាងឱ្យសហគមន៍អន្តរជាតិបានទេ។ ប្រទេសទាំងប្រាំពីរមានចំនួនប្រជាជន ត្រឹមតែ១០ភាគរយ នៃពិភពលោកទាំងមូល ហើយសមាមាត្រក្នុងសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។ នាពេលបច្ចុប្បន្ន ប្រទេសG7 បានប្រាស់ចាកពីការ សម្របសម្រួលនិងលំនឹង បរិយាកាសសេដ្ឋកិច្ចអន្តរជាតិ ដែលជាគោលបំណងដំបូងរបស់ខ្លួនរួមទៅហើយ ហើយបានក្លាយជា ឧបករណ៍ នយោបាយ សម្រាប់រក្សាអនុត្តរភាព របស់អាមេរិក និងលោកខាងលិច ដែលបានតម្កល់អ្វីដែលហៅថា “បទប្បញ្ញាត្កិគ្រួសារ” នៅលើកម្មវត្ថុ និង គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បានលែងមានលក្ខណៈតំណាង សកលនិងទំនុកចិត្តសាធារណៈអន្តរជាតិទៀតហើយ ។
ប្រទេសG7ធ្លាប់តំណាងឱ្យសមត្ថភាពផលិតកម្មឧស្សាហកម្មជឿនលឿនបំផុតនិងខ្លាំងបំផុតរបស់ពិភពលោក ប៉ុន្តែស្របពេលដែលកម្លាំងជាតិចម្រុះ លោកខាងលិច កាន់តែខ្លាំងឡើង និងលោកខាងលិចកាន់តែធ្លាក់ចុះ នាពេលបច្ចុប្បន្ន អ្វីដែលហៅថាប្រទេសឧស្សាហកម្មធំៗចំនួន៧ លែងសក្ត៍សមនឹង ពួកគេទៀត ហើយ។ ប៉ុន្តែ ប្រទេសដែលកំពុងមានភាពថមថយចុះទាំងនេះ នៅតែមិនចង់ប្រឈមមុខនឹងការពិត ហើយចង់បន្តគ្រប់គ្រង ពិភពលោក និងចង់បន្តចេញបញ្ជា រហូតដល់បំពានលើប្រទេសផ្សេងទៀត នៅទីចុងបំផុត គឺមិនអាចសម្រេចបាននូវគោលបំណង និងទទួលបរាជ័យ។ ប្រទេសG7 ហាក់ដូចជាមេដឹកនាំរបស់ខ្លួន ដែលកំពុងធ្លាក់ក្នុងសភាពជាប់គាំង នយោបាយយ៉ាងជ្រៅនោះ មិនអាចលាក់បាំងភាពថមថយ ចុះរបស់ខ្លួនបានទេ៕