បរទេស៖ រថយន្តអគ្គិសនី ២១គ្រឿង ដឹកភ្ញៀវទេសចរណ៍ ត្រូវបានអគ្គិភ័យឆាបឆេះ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះ នៅយានដ្ឋានខាងក្រោយក្រុមហ៊ុន Hoi An Public Works នៅព្រឹកថ្ងៃទី២៦ ខែកក្កដា។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅម៉ោងប្រហែល ៥ ព្រឹក នៅចំណតរថយន្តខាងក្រោយអាជីវកម្មមួយនៅលើផ្លូវ Le Van Hien, Tan An Ward ទីក្រុង Hoi An រថយន្តអគ្គិសនីមួយគ្រឿង បានផ្ទុះនិងឆេះ។ សន្តិសុខមកពីទីភ្នាក់ងាររដ្ឋាភិបាលក្បែរនោះបានរកឃើញ ហើយព្យាយាម ពន្លត់ភ្លើង ដោយមានជំនួយពីអ្នកស្រុកជិតនោះ ប៉ុន្តែមិនបានសម្រេចនោះទេ។
ចំណតរថយន្តនេះមានទំហំប្រហែល ៥០០ ម៉ែត្រការ៉េ ដោយមានដំបូលប្រក់ស័ង្កសី និងសាងសង់ដោយស៊ុមដែក ហើយបច្ចុប្បន្នកំពុង ផ្ទុករថយន្តដឹកអ្នកដំណើរអគ្គិសនីចំនួន ២៥ គ្រឿងរបស់ក្រុមហ៊ុន Hoi An Electric Car Company Limited ។
ភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ យ៉ាងសន្ធោសន្ធៅ ធ្វើឲ្យភ្លើងឆេះពេញតំបន់ ដោយមានផ្សែងខ្មៅហុយឡើង លើកម្ពស់រាប់រយម៉ែត្រ អមដោយការផ្ទុះខ្លាំងៗជាច្រើន។
ប៉ូលិសបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ៤គ្រឿង និងភ្នាក់ងារពន្លត់អគ្គិភ័យ ជាច្រើននាក់ទៅបាញ់ទឹកពន្លត់។ ដល់ម៉ោងជិត៦ព្រឹក ភ្លើងបានរលត់ ។ ទោះយ៉ាងណាក៏ដោយ យានដ្ឋានភាគច្រើនបានដួលរលំ ហើយរថយន្តអគ្គិសនីចំនួន ២១ គ្រឿងត្រូវបានឆ្លើងឆេះ ចំណែករថយន្តចំនួន ៤ គ្រឿងទៀតត្រូវយកចេញទាន់ពេល៕
ប្រែសម្រួលៈ ណៃ តុលា