ព័ត៌មានអន្តរជាតិ

លោក Trumpអបអរសាទរលោក Putin ចំពោះកិច្ចព្រមព្រៀងមួយ ដែលរុស្សីបានទទួល ប្រយោជន៍ខ្លាំងជាង

AFP
" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតី អាមេរិកលោក Donald Trump បានរិះគន់កិច្ចព្រមព្រៀង ផ្លាស់ប្តូរអ្នកទោស របស់លោកប្រធានាធិបតី Joe Biden ជាមួយទីក្រុងមូស្គូ ដោយបង្ហាញថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាអ្នកទទួលបាន ការចរចាប្រយោជន៍ជាង។

សហរដ្ឋអាមេរិក និងរុស្ស៊ីបានផ្លាស់ប្តូរអ្នកទោស សរុបចំនួន២៦នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមួយចំនួន កាលពីដើមសប្តាហ៍នេះនៅក្នុងកិច្ចព្រមព្រៀង ដ៏ធំបំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។

" "

អ្នកឆ្លើយឆ្លងព័ត៌មាន Wall Street Journal លោក Evan Gershkovich និងអតីតទាហានម៉ារីនអាមេរិក Paul Whelan ដែលទាំងពីរនាក់ ត្រូវបានកាត់ទោសពីបទចារកម្មនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានបញ្ជូនទៅលោកខាងលិច ដូចភ្នាក់ងារបរទេស សកម្មជនប្រឆាំង និងឧក្រិដ្ឋជនចំនួន១៤ នាក់ផ្សេងទៀត។

" "

ជាការតបស្នងវិញ ជនជាតិរុស្សី ១០នាក់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុងមូស្គូ ក្នុងចំណោមពួកគេ ត្រូវបានចោទប្រកាន់ថា ជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងឧក្រិដ្ឋជនតាមអ៊ីនធឺណិត។ ឈ្មោះដែលលេចធ្លោជាងគេក្នុងបញ្ជីគឺ Vadim Krasikov ដែលជាភ្នាក់ងារ FSB ដែលត្រូវបានកាត់ទោស ពីបទឃាតកម្មលើអតីតមេបញ្ជាការ សកម្មប្រយុទ្ធ Chechen នៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០២១ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top