ព័ត៌មានអន្តរជាតិ

Update៖ បង់ក្លាដេស មានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់កើនដល់ ៥៩នាក់

Xinhua

ដាកា៖ យោងតាមមជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបគ្រោះមហន្តរាយជាតិ ហៅកាត់ (NDRCC) ក្រោមឳវាទក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះទឹកជំនន់បំផ្លិចបំផ្លាញដោយកើតឡើងជាច្រើនសប្តាហ៍ក្នុងខែនេះ នៅក្នុងប្រទេសបង់ក្លាដេស ដែលបានបណ្តាលស្លាប់មនុស្សអស់តិចបំផុត ៥៩នាក់ ។

មជ្ឈមណ្ឌលខាងលើបានឲ្យដឹងនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសៅរ៍ថា មានមនុស្សចំនួន៥៩នាក់ក្នុងនោះមានបុរសចំនួន ៤១នាក់ ស្ត្រីចំនួន ៦នាក់ និងកុមារចំនួន ១២នាក់ បានស្លាប់នៅក្នុងពេលមានគ្រោះទឹកជំនន់បន្តកើតមានឡើងរហូតដល់ថ្ងៃសៅរ៍។ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរភាគច្រើនបានកើតឡើងនៅក្នុងតំបន់ Greater Noakhali នៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដេសរហូតមកដល់ពេលនេះ។

ទន្ទឺមនឹងនេះដែរ ភាគច្រើនអ្នកដែលបានស្លាប់ គឺនៅភាគអាគ្នេយ៍ស្រុក Noakhali, Cumilla និង Feni ទោះបីជាស្ថានភាពទឹកជំនន់នៅតំបន់ភាគឦសាននៃតំបន់ Sylhet បាននឹងកំពុងកើតឡើង ហើយកាន់តែយ៉ាប់យ៉ឺនខ្លាំងជាមួយនឹងទឹកទន្លេដែលហូរហៀរជន់លិចលើផ្ទៃដីដ៏ធំល្វឹងល្វើយ និងធ្វើឱ្យជីវិតមនុស្សរាប់លាននាក់បាត់បង់ជីវិតក៏ដោយ ។

ពលរដ្ឋជាង៥លាននាក់បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ដែលបានវាយប្រហារក្នុងស្រុកចំនួន ១១ នៃស្រុកចំនួន ៦៤ របស់ប្រទេសបង់ក្លាដេស ហើយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត ទ្រព្យសម្បត្តិ និងដំណាំកសិកម្មផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top