លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតី ក្នុងពិធីសំណេះសំណាលស្តីពីការជំរុញ ដោយគ្រប់ជ្រុងជ្រោយនូវការការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅតំបន់ទន្លេលឿង ហើយបានគូសបញ្ជាក់ពីការត្រួសត្រាយ និម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅតំបន់ទន្លេលឿងតាមរយៈធ្វើកំណែទម្រង់ ឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត
រសៀលថ្ងៃទី១២ ខែកញ្ញា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល ស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅ តំបន់ទន្លេលឿងនៅទីក្រុង Lanzhou ខេត្តGansu ប្រទេសចិន។
លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តដោយម៉តចត់នូវស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ក្តាប់ជាប់តម្រូវការជាយុទ្ធសាស្ត្រ ដែលផ្តោតលើការការពារនិងអភិបាលកិច្ច ចត់ទុកការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយថែមទៀតជាកម្លាំងចលករ ប្រកាន់ខ្ជាប់នូវការតម្កល់អេកូឡូស៊ី និងការអភិវឌ្ឍបៃតងជាអាទិភាព ដើម្បីជំរុញឱ្យការការពារអេកូឡូស៊ី នៅតាមដងទន្លេទាំងមូលឡើងដល់កម្រិតថ្មី ការធ្វើបរិវត្តកម្មបៃតងមានវឌ្ឍនភាពថ្មី ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ទទួលបានសមិទ្ធផលថ្មី ជីវភាពរស់នៅរបស់ប្រជាជនក្លាយបានការកែលម្អថ្មី ដើម្បីត្រួសត្រាយនិម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅតំបន់ទន្លេលឿង ៕