ព័ត៌មានអន្តរជាតិ

លោក Netanyahu ព្រមានអ៊ីរ៉ង់ តាមរយៈយុទ្ធនាការ វាយប្រហារនៅលីបង់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានព្រមាននៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ថា ការធ្វើឃាតមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah នៅក្នុងប្រទេសលីបង់ បង្ហាញថាគ្មានកន្លែងណាមួយ នៅក្នុងមជ្ឈិមបូព៌ាហួសពីលទ្ធភាព របស់អ៊ីស្រាអែលនោះឡើយ។

កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល ដែលហៅកាត់ថា IDF បានសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធលីបង់ ក្នុងការទម្លាក់គ្រាប់បែកលើបរិវេណក្រោមដី ក្នុងទីក្រុងបេរូតនៅប្រទេសលីបង់ហើយក្រុម Hezbollahក៏ បានបញ្ជាក់ពីការស្លាប់របស់មេដឹកនាំលោក Nasrallah កាលពីថ្ងៃសៅរ៍កន្លងមកនេះផងដែរ។

លោក Netanyahu បានព្រមានអ៊ីរ៉ង់ ដោយសំដៅលើវាថាជា របបរបស់ ayatollahs ថាអ៊ីស្រាអែលនឹងសងសឹកប្រឆាំងនឹង រដ្ឋណាមួយដែលគំរាមកំហែង ដល់ប្រទេសរបស់ខ្លួន។

លោកបានបន្តបែបនេះថា អ្នក​ដែល​វាយប្រហារ​យើង យើង​នឹង​វាយប្រហារ​ពួក​គេវិញ។ គ្មាន​កន្លែង​ណា​ក្នុង​ប្រទេស​អ៊ីរ៉ង់ ឬ​មជ្ឈិមបូព៌ា​ហួស​ពី​ដៃ​ដ៏​វែង ​របស់​អ៊ីស្រាអែល​ឡើយ ហើយ​សព្វ​ថ្ងៃ​នេះ​អ្នក​ដឹង​ថា​វា​ពិត​យ៉ាង​ណារួចទៅហើយ។

លោក Netanyahu បាន​និយាយ​ថា ការ​សម្លាប់​លោក Nasrallah ជា​សារ​បន្ថែម​ដល់​ក្រុម Hamasហើយ លោក Yahya Sinwar ប្រធាន​នយោបាយ​របស់​ក្រុម Hamas កាន់តែ​ដឹង​ថា ហេសបូឡា​លែង​មក​សង្គ្រោះ ​ពួកគេបានទៀតហើយដែល នោះជានឹងក្លាយទៅជា​ឱកាស​ កាន់តែ​ច្រើន​សម្រាប់​ការ​វិល​ត្រឡប់ ​មក​វិញ​ចំណាប់ខ្មាំង​របស់​យើង។

ប្រែសម្រួល៖ ស៊ុន លី

To Top