ព័ត៌មានអន្តរជាតិ

វៀតណាម ចោទកងកម្លាំងអនុវត្តច្បាប់ចិនថា បានវាយអ្នកនេសាទទាំង ១០នាក់របស់ខ្លួន ដោយដំបងដែក និងប្លន់យកត្រី និងឧបករណ៍នេសាទ ដែលមានតម្លៃរាប់ពាន់ដុល្លារ នៅកោះ Paracel

AFP

បរទេស៖ ប្រទេសហ្វីលីពីនកាលពីថ្ងៃសុក្រ បានថ្កោលទោសការចោទប្រកាន់ របស់ចិនចំពោះការវាយលុករបស់ អ្នកនេសាទវៀតណាមនៅសមុទ្រចិនខាងត្បូង ដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំងក៏ត្រូវបានជាប់គាំង នៅក្នុងការប្រឈមមុខគ្នាដោយហិង្សា ដែលនាំឱ្យមានការភ័យខ្លាចនៃជម្លោះប្រដាប់អាវុធ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យបានចោទ “កងកម្លាំងអនុវត្តច្បាប់ចិន” ថា បានវាយអ្នកនេសាទទាំង ១០នាក់ដោយដំបងដែក និងប្លន់ពួកគេ នូវត្រី និងឧបករណ៍នេសាទដែលមាន តម្លៃរាប់ពាន់ដុល្លារនៅកោះ Paracel ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ បាន​ទទួល​ស្គាល់​ឧប្បត្តិហេតុ​មួយ​បាន​កើត​ឡើង​នៅ​ទី​នោះ ប៉ុន្តែ​បាន​ជំទាស់​នឹង​ការបកស្រាយ ព្រឹត្តិ​ការណ៍​របស់​វៀតណាម។
ចិន​និង​វៀតណាម​ទាំង​ពីរ​ទាមទារ​ប្រជុំ​កោះ​ប៉ារ៉ាសែល ប៉ុន្តែ​ហ្វីលីពីន​មិន​ព្រម។

ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីនលោក Eduardo Ano បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពដ៏ឃោរឃៅ និងខុសច្បាប់របស់អាជ្ញាធរដែនសមុទ្រចិន ប្រឆាំងនឹងអ្នកនេសាទវៀតណាម នៅជិតប្រជុំកោះ Paracel កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៤”។

លោក​បាន​ពណ៌នា​ការ​វាយ​ប្រហារ​ ដោយ​អយុត្តិធម៌​នោះថា​ជា​ “ទង្វើ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែល​មិនសមស្រប ក្នុង​ទំនាក់​ទំនង​អន្តរជាតិ”។ ក្រសួងការបរទេសហ្វីលីពីន ក៏បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រដោយនិយាយថា ខ្លួនបានដឹងអំពី “ឧប្បត្តិហេតុធ្ងន់ធ្ងរ” ។

ហ្វីលីពីនបានថ្កោលទោសយ៉ាងខ្ជាប់ខ្ជួន នូវការប្រើប្រាស់កម្លាំង ការឈ្លានពាន និងការបំភិតបំភ័យនៅក្នុងសមុទ្រចិនខាងត្បូង ហើយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ តួអង្គក្នុងការអត់ធ្មត់ពិតប្រាកដ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top