ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាល ៖ សេដ្ឋកិច្ចរបស់ប្រទេសថៃឡង់ដ៏ ប្រសើរឡើងវិញ ដោយសារវិស័យទេសចរណ៍ និងកែលម្អក្នុងការប្រើប្រាស់វិស័យឯកជន

xinhua

បាងកក៖ ធនាគារកណ្តាលបានកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសថៃឡង់ដ៏ មានភាពប្រសើរឡើងនៅក្នុងខែតុលា បើធៀបនឹងខែមុន ដោយសារការកើនឡើងជាលំដាប់ នៃប្រាក់ចំណូលបានមកពីវិស័យទេសចរណ៍ និងការកែលម្អការប្រើប្រាស់វិស័យឯកជន ផលិតកម្ម និងការចំណាយរបស់រដ្ឋាភិបាល ។

ធនាគារកណ្តាលថៃ ហៅកាត់ថា (BOT) បានឱ្យដឹងថា ការមកដល់របស់ជនបរទេសរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅមានស្ថិរភាពកាលពីខែមុន ប៉ុន្តែប្រាក់ចំណូលពីវីស័យទេសចរណ៍ បានកើនឡើងដោយសារតែចំនួនអ្នកទេសចរចូលមកកាន់តែច្រើន និងការចំណាយខ្ពស់ជាងបន្តិចក្នុងការធ្វើដំណើរ ។

ការប្រើប្រាស់វិស័យឯកជនបានកើនឡើងនៅគ្រប់ប្រភេទសំខាន់ៗទាំងអស់ ដែលត្រូវបានជំរុញដោយផ្នែកដោយកម្មវិធីចែកចាយសាច់ប្រាក់របស់រដ្ឋាភិបាល ។ ធនាគារកណ្តាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិស័យផលិតកម្ម និងការនាំចេញទំនិញដែលបានសង្កេតឃើញការនាំចេញខ្ពស់ជាងនៅក្នុងនោះមានប្រភេទគ្រឿងម៉ាស៊ីន និងឧបករណ៍ក៏បានរួមចំណែកដល់ការងើបឡើងវិញផងដែរ ។

លោក Chayawadee Chai-Anant ជំនួយការអភិបាលធនាគារកណ្តាល បានលើកឡើងយ៉ាងដូច្នេះ ថា បើសម្លឹងមើលទៅមុខ សកម្មភាពសេដ្ឋកិច្ចបន្តត្រូវបានជំរុញដោយវិស័យទេសចរណ៍ និងសេវាកម្ម ខណៈការនាំចេញ និងទិន្នផលឧស្សាហកម្មកំពុងងើបឡើងវិញជាបណ្តើរៗ ។

លោក Chayawadee បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយថា ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មមួយចំនួននៅតែស្ថិតក្រោមសម្ពាធពីបញ្ហាប្រឈមក្នុងរចនាសម្ព័ន្ធ និងការកើនឡើងនៃការប្រកួតប្រជែង ដែលបណ្តាលឱ្យប្រាក់ចំណូលអាជីវកម្មងាយផុយស្រួយ និងប្រាក់ចំណូលគ្រួសារនៅក្នុងផ្នែកមួយចំនួន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top