បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានស្នើឱ្យសមាជិកសហភាពអឺរ៉ុបបញ្ជូនកងរក្សាសន្តិភាពទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីត្រួតពិនិត្យបទឈប់បាញ់ជាមួយប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Trump បានសន្យានៃការចរចាបញ្ចប់យ៉ាងឆាប់រហ័សចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែមានការស្ទាក់ស្ទើរក្នុងការបង្ហាញពីភាពជាក់លាក់ណាមួយនៃសំណើពិតប្រាកដរបស់លោក ចាប់តាំងពីឈ្នះការបោះឆ្នោត។
ដោយនិយាយជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃសៅរ៍លោក Trump បានអះអាងថា “អឺរ៉ុប” គួរតែដើរតួនាទីសំខាន់ក្នុងការត្រួតពិនិត្យបទឈប់បាញ់មួយ ហើយថាគ្មានកងទ័ពអាមេរិកចូលរួមទេ។ នេះបើតាម កាសែត Journal បានរាយការណ៍ដោយដកស្រង់ “មន្រ្តីបានពន្យល់នៅក្នុងកិច្ចប្រជុំ។
ប្រភពរបស់កាសែត The Journal បានអះអាងថា សំណើនេះ “បានចាប់ផ្តើមជាការពិភាក្សាស្ងាត់ៗរវាងមន្ត្រីអង់គ្លេស និងបារាំងអំពីលទ្ធភាព” មុនពេលរួមទាំងលោក Trump, Zelensky និងរដ្ឋាភិបាលដទៃទៀត។
យោងតាមប្រភពមួយ លោក Trump ក៏បានជំរុញឱ្យ EU ទាមទារពីប្រទេសចិន ដើម្បីដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់ជម្លោះ ដោយស្នើឱ្យប្រើប្រាស់ពន្ធគយជាឥទ្ធិពល៕
ប្រែសម្រួលៈ ណៃ តុលា