បរទេស៖ យោងតាមការចេញផ្សាយរបស់RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោកនឹងមិនចូលរួមកិច្ចប្រជុំនៃក្រុម G20 នៅអាហ្វ្រិកខាងត្បូងនៅចុងខែនេះទេ ដោយសារតែទីក្រុង Pretoria កំពុង ធ្វើរឿងអាក្រក់ខ្លាំងមួយចំនួន ។
ការសម្រេចចិត្តរបស់អ្នកការទូតកំពូល របស់អាមេរិកកាលពីថ្ងៃពុធកើតឡើង ចំពេលមានជម្លោះរបស់ប្រធានាធិបតីអាមេរិក Donald Trump ជាមួយនឹងរដ្ឋាភិបាលរបស់ប្រទេសអាហ្វ្រិក ជុំវិញការកែទម្រង់កម្មសិទ្ធិដីធ្លី។
គួរឲ្យដឹងដែរថាប្រទេសអាហ្វ្រិកខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅទីក្រុង Johannesburg នៅថ្ងៃទី២០និងថ្ងៃទី២១ខែកុម្ភៈ។
កាលពីខែធ្នូឆ្នាំមុន ទីក្រុងព្រីតូរីយ៉ា Pretoria បានចូលកាន់តំណែងជាប្រធានប្តូរវេន នៃវេទិកាអន្តររដ្ឋាភិបាលដែលខ្លួន នឹងប្រគល់ឱ្យសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥។
នៅក្នុងសុន្ទរកថាមួយក្នុងអំឡុងពេល នៃការចាប់ផ្តើមតំណែងជាប្រធានរបស់ Pretoria នៅទីក្រុង Cape Town ប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa បាននិយាយថាក្រុមសេដ្ឋកិច្ចសំខាន់ៗចំនួន២០មាន ឧបករណ៍ស្រូបទាញ គ្រប់គ្រាន់សម្រាប់ប្រឆាំងនឹងគោលនយោបាយ ‘America First’ ដោយរដ្ឋបាល Trump ៕
ប្រែសម្រួល៖ ស៊ុន លី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)