ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលទីក្រុងគៀវ ប្តេជ្ញាបន្តប្រតិបត្តិការ ក្នុងតំបន់ Kursk ទាំងដែលយោធាជាច្រើន កំពុងឡោមព័ទ្ធទៅហើយក្តី

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrey Sibiga បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ីនឹងបន្តប្រតិបត្តិការរបស់ពួកគេទោះបីជាកងទ័ពត្រូវបានឡោមព័ទ្ធក្នុងទំហំធំក៏ដោយ។

ថ្លែងជាមួយបណ្តាញសារព័ត៌មាន NHK របស់ជប៉ុន លោក Sibiga បានអះអាងថា ក្រុងកៀវបានសម្រេចគោលដៅសំខាន់របស់ខ្លួនក្នុងការវាយលុក ប៉ុន្តែមើលឃើញថា ការមានវត្តមានបន្តនៅលើទឹកដីរុស្ស៊ីជាការផ្តល់នូវឥទ្ធិពលនៅក្នុងការចរចាសន្តិភាពនាពេលអនាគត។

អ៊ុយក្រែនបានបើកការលុកលុយរបស់ខ្លួនឆ្លងកាត់ព្រំដែនរុស្ស៊ីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចូលទៅក្នុងតំបន់ Kursk កាលពីខែសីហាឆ្នាំមុន ដោយដណ្តើមយកទីក្រុង Sudzha និងភូមិជាច្រើនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ យោធារុស្ស៊ីបានបញ្ឈប់ការរុលទៅមុខយ៉ាងឆាប់រហ័ស ហើយបាននិងកំពុងដណ្តើមយកមកវិញនូវដីដែលបាត់បង់។

យោងតាមការអគ្គសេនាធិការរុស្ស៊ី Valery Gerasimov បាននិយាយកាលពីថ្ងៃពុធថា៨៦ភាគរយ នៃដីដែលកាន់កាប់ពីមុនដោយកងកម្លាំងអ៊ុយក្រែនត្រូវបានយកមកវិញ ដោយទុកឱ្យកងទ័ពដែលនៅសល់ក្នុងលក្ខខណ្ឌឡោមព័ទ្ធ និងដាច់ដោយឡែកនៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top